គួរឱ្យចាប់អារម្មណ៍! ប្រជាជនវៀតណាម នាំគ្នាប្រើវិធីនេះគ្រប់ផ្ទះ ដើម្បីទប់ដំបូលផ្ទះកុំឱ្យខ្យល់ព្យុះបក់ប៉ើង
ថ្មីៗនេះ ប្រទេសវៀតណាមកំពុងតែប្រទះគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរ គឺព្យុះ Yagi ដែលបានបណ្តាលឱ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត និង មានការខូចខាតផ្ទះសម្បែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
ក្នុងនោះដែរ គេក៏សង្កេតឃើញមានប្រជាជនវៀតណាមមួយចំនួនបានត្រៀមខ្លួនបានយ៉ាងល្អចំពោះគ្រោះធម្មជាតិមួយនេះផងដែរ ជាពិសេសគឺម្នាក់ៗនឹករកវិធីការពារដំបូលផ្ទះរបស់ខ្លួនកុំឱ្យហោះទៅតាមកម្លាំងព្យុះ។ តាមរូបភាពនៅតាមបណ្តាញសង្គម គេឃើញមានអ្នកមួយចំនួនបានរៀបចំដាក់ទឹកក្នុងវត្ថុផ្សេងៗដូចជាថង់ ធុងស្នោរ ចានដែក ចានឆ្នាំង ជាដើម។ ចំណែកអ្នកខ្លះទៀតក៏បានយកខ្សាច់ទៅដាក់ជំនួសទឹកវិញ ពោលគឺម្នាក់ៗពូកែរកនឹកតែម្តង។
យ៉ាងណាមិញ រូបភាពទាំងនេះត្រូវបានគេនាំគ្នាចែកចាយនៅតាមបណ្តាញសង្គមជាច្រើន ដោយមានមហាជនមួយចំនួនក៏បានសរសើនូវគំនិតច្នៃប្រឌិតរបស់ជនជាតិវៀតណាម។ ឯអ្នកខ្លះទៀតក៏សង្ឃឹមថាវៀតណាមនឹងឆ្លងផុតគ្រោះធម្មជាតិមួយនេះបានឆាប់ៗ៕
ប្រភព៖ Sanook