ទុក្ខជាន់ទុក្ខ! កំពុងជួបគ្រោះទឹកជំនន់ហើយ ឥលូវខេត្តឈៀងរ៉ៃ ប្រទេសថៃ មកជួបគ្រោះរញ្ជួយដីទៀត
ថ្មីៗនេះ នៅស្រុក Mae Sai ខេត្តឈៀងរ៉ៃ ប្រទេសថៃ ត្រូវបានព័ត៌មានចុះផ្សាយថា បានប្រទះគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ បណ្តាលឱ្យប៉ះពាល់ទៅដល់មនុស្សជាច្រើនគ្រួសារ ព្រមទាំងខូចខាតផ្ទះសម្បែងជាច្រើនខ្នង។
តាមព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ មានគ្រោះរញ្ជួយដីមួយបានកើតឡើងនៅក្នុងខេត្តឈៀងរ៉ៃ គឺកើតឡើងនៅវេលាម៉ោង ១ និង ២៧ នាទី នៅក្នុងតំបន់ Pa Ko Dam ស្រុក Mae Lao ក្នុងកម្រិត ២.០ វ៉ិចទ័រ និង ជម្រៅ ២ គីឡូម៉ែត្រ។ ដោយឡែក នៅមិនទាន់មានការរាយការណ៍ណាមួយ ដែលទាក់ទងនឹងការប៉ះពាល់របស់ការរញ្ជួយដីនេះច្បាស់លាស់នៅឡើយនោះទេ។
គួរឱ្យដឹងដែរថា ខណៈគ្រោះរញ្ជួយដីនេះបានកើតឡើង ខេត្តឈៀងរ៉ៃ ក៏កំពុងទទួលបានការគំរាមកំហែងពីគ្រោះធម្មជាតិទឹកជំនន់យ៉ាងខ្លាំងខ្លាផងដែរ បង្កផលប៉ះពាល់យ៉ាងច្រើនដល់ប្រជាជនរាប់ពាន់គ្រួសារត្រូវលិចលង់ផ្ទះសម្បែង និង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត៕
ប្រភព៖ pptvhd36