ដំណឹងរីករាយ! រដ្ឋត្រៀមរថយន្តក្រុងជិត ៥០០ គ្រឿង ទុកដឹកពលរដ្ឋទៅភ្ជុំនៅស្រុកកំណើត ៥ ថ្ងៃពេញ ឥតគិតថ្លៃ
នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថ្លែងប្រគល់ជូនឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យរៀបចំរថយន្តក្រុង ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។
សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះ នៅក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ។
ក្នុងនោះ សម្ដេចធិបតី បានមានប្រសាសន៍បន្តឱ្យដឹងថា បើតាមការរាយការណ៍ពីសាលាក្រុង ការរៀបចំដឹកបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ នឹងធ្វើឡើងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ៤ ខែតុលា ដោយមានរថយន្តក្រុងប្រមាណ ៤៩៧ គ្រឿង ត្រៀមដឹកទៅតាមបណ្ដាខេត្តទាំងអស់ជូន៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖