ប្រពន្ធរវល់ពេក ឱ្យប្ដីទៅប្រជុំអាណាព្យាបាលនៅសាលាកូនជំនួស ចុះឡើងៗប្តីទៅមានសហាយជាមួយអ្នកគ្រូ
ថ្មីៗនេះ មាននារីជនជាតិចិនម្នាក់ បានចេញមុខទម្លាយរឿងរ៉ាវដ៏គួរឱ្យហួសចិត្តរបស់ប្តី ដែលលួចទៅទាក់ទងជាមួយនឹងគ្រូរបស់កូន ក្រោយឧស្សាហ៍ទៅប្រជុំអាណាព្យាបាលពេក។
នាងបានឱ្យដឹងថា រឿងរ៉ាវកើតឡើងដោយសារតែនាងរវល់ជាមួយការងារពេក ក៏បានឱ្យប្តីទៅប្រជុំអាណាព្យាបាលនៅសាលារបស់កូនជំនួសខ្លួន ហើយក្រោយមកស្រាប់តែមានគ្រូស្រីម្នាក់បានព្យាយាមទាក់ទងជាមួយនឹងប្តីរបស់នាង ដោយបានផ្ញើសារមកជារឿយៗ។ នាងក៏ព្យាយាមធ្វើមិនដឹងមិនឮ ប៉ុន្តែថ្ងៃមួយប្តីរបស់នាងបានកើតជំងឺកាមរោគ ទើបនាងដឹងថាប្តីរបស់នាងបានទៅជ្រុលជ្រួសជាមួយនឹងគ្រូស្រីនោះដោយមិនបានការពារ ដែលជាហេតុធ្វើឱ្យនាងទ្រាំលែងបាន ក៏បានចេញមុខមកទម្លាយគ្រប់យ៉ាង។
នាងបានជួលគេឱ្យចងស្លាកទម្លាយមុខគ្រូស្រីនោះនៅមុខសាលារៀន ហើយនាងក៏បានឡាយវីដេអូបង្ហាញភស្តុតាងគ្រប់យ៉ាងដែលនាងចាប់បាន ដែលធ្វើឱ្យមានផ្ទុះការចាប់អារម្មណ៍ និង ការវែកញែកយ៉ាងច្រើននៅតាមបណ្តាញសង្គម។ យ៉ាងណាមិញ ខាងសាលាក៏បានសុំដើរតួជាអ្នកសម្របសម្រួលក្នុងករណីនេះដែរ ដោយខាងសាលាបានឱ្យដឹងថា ខ្លួននឹងស៊ើបអង្កេតឱ្យបានហ្មត់ចត់នូវការពិត និងចាត់វិធានការយ៉ាងតឹងរ៉ឹង ប្រសិនបើរកឃើញថាមានការខុសឆ្គងពិតមែន៕
ប្រភព៖ Sanook