CEO ក្រុមហ៊ុនម៉ូតូ Yamaha ត្រូវកូនស្រីបង្កើតប៉ុនប៉ងធ្វើឃា./ត តែសំណាងមិនគ្រោះថ្ន-ា/ក់ដល់អាយុជីវិត
ជារឿងមួយដ៏រន្ធត់ និង គួរឱ្យភ្ញាក់ផ្អើលមួយក្រោយមានព័ត៌មានចេញផ្សាយថា លោក Yoshihiro Hidaka មេក្រុមហ៊ុនម៉ូតូ Yamaha ថ្មីៗត្រូវបានកូនស្រីបង្កើតរបស់លោកយកកាំបិតផ្ទះបាយវះដៃឆ្វេងប៉ុនប៉ងធ្វើឃាតឪពុកនៅក្នុងផ្ទះរបស់លោកផ្ទាល់នាក្រុង Iwata ខេត្ត Shizuoka ប្រទេសជប៉ុន។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) តែយ៉ាងណាជាសំណាងល្អ លោក Hidaka មិនគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ត្រឹមរងរបួសស្រាលប៉ុណ្ណោះ។ ចំណែកកូនស្រីជាជនបង្កឈ្មោះ Hana អាយុ ៣៣ ឆ្នាំ ត្រូវបានប៉ូលិសខេត្ត Shizuoka ចាប់ឃាត់ខ្លួនពីបទប៉ុនប៉ងធ្វើឃាត។
តាមការឱ្យដឹង ស្ត្រីជនសង្ស័យជាកូនស្រី CEO ម៉ូតូ Yamaha ខាងលើគឺគ្មានការងារធ្វើនោះឡើយ ដោយសព្វថ្ងៃរស់នៅពឹងផ្អែកលើឪពុកប៉ុណ្ណោះ ហើយនៅថ្ងៃកើតហេតុ នាងបានទាក់ទងទៅខាងសង្គ្រោះបន្ទាន់ដោយនិយាយថាឪពុករបស់នាងត្រូវគេវាយដំ។
គួរឱ្យដឹងថា ខាងក្រុមហ៊ុនម៉ូតូ Yamaha សុំមិនធ្វើការបកស្រាយជុំវិញហេតុការណ៍នេះឡើយ ដោយលើកឡើងថានេះជាបញ្ហាឯកជនក្នុងគ្រួសារ ដោយទុកឱ្យប៉ូលិសជាអ្នកបន្តស៊ើបអង្កេត៕
ប្រភព៖ Kenh14