ក្ដៅៗ! ព្រឹកនេះនៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ខេត្តព្រះសីហនុ ទឹកឡើងខ្លាំង ហូរបោះពួយជន់លិចតូបក្បែរនោះគ្មានសល់
នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ មានគណនីហ្វេសប៊ុករបស់ប្រជាពលរដ្ឋបានជូនដំណឹងពីករណីទឹកហូរជន់លិចរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ស្ថិតក្នុងខេត្តព្រះសីហនុ ខណៈបច្ចុប្បន្ន ពុំទាន់ស្រកនៅឡើយទេ។
យោងតាមរយៈគណនីហ្វេសប៊ុកប្រជាពលរដ្ឋដែលមានឈ្មោះ July Konpa បានបង្ហោះពីទិដ្ឋភាពជន់លិចនៅទីតាំងរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ស្ថិតក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ភ្ជាប់ជាមួយការរៀបរាប់ថា ៖ «រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ លិចអស់ហើយថ្ងៃទី ១៨.៩.២០២៤»។
តាមរយៈការបង្ហោះនេះ ជាការជូនដំណឹងមួយស្ដីពីស្ថានភាពនៅទីតាំងរមណីយដ្ឋានខាងលើ ព្រមទាំងជាដំណឹងដល់បងប្អូនដែលមានបំណងចង់ទៅលេងកម្សាន្តនៅទីតាំងខាងលើ អាចបង្កើនការប្រុងប្រយ័ត្ន និង ត្រៀមខ្លួនជាមុន ដើម្បីបង្ការឱ្យបានត្រឹមត្រូវចៀសវាងជួបនូវបញ្ហាជាយថាហេតុ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖