ភ្ជុំនៅស្រុកចប់ អត់សោហ៊ុយមកភ្នំពេញវិញ អាចជិះឡានក្រុងរដ្ឋ Free នេះជាទីតាំងឡានចាំទទួលតាមខេត្តនីមួយៗ
នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងពីការរៀបចំរថយន្តក្រុងចំនួន ៦៥៣ គ្រឿង សម្រាប់ដឹកជញ្ជូនសាធារណៈជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៤ ដោយជិះមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូន កម្មករ-នយោជិត និង ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និង ត្រឡប់មករាជធានីភ្នំពេញវិញ។
ជាក់ស្ដែង តាមរយៈសេចក្ដីជូនដំណឹង បានបញ្ជាក់ឱ្យដឹងថា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និង ពីបណ្តាខេត្ត (ក្រៅពីតំបន់ភូមិភាគឦសាន) ត្រឡប់មករាជធានីភ្នំពេញវិញ នឹងប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧ គ្រឿង។
ដូច្នេះសម្រាប់អ្នកដែលចង់ត្រឡប់មករាជធានីភ្នំពេញវិញ ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៤ គឺមានម៉ោងចេញដំណើរពីម៉ោង ៦ ៖៣០ នាទីព្រឹក ដល់ម៉ោង ១១៖៣០ នាទីព្រឹក ខណៈទីតាំងចេញដំណើរគឺមាននៅតាមខេត្តក្រុងរៀងៗខ្លួន ដូចខាងក្រោម៖
១. ខេត្តព្រៃវែង ៖ ចំណតទីរួមខេត្តព្រៃវែង
២. ខេត្តស្វាយរៀង ៖ ចំណតទីរួមខេត្តស្វាយរៀង
៣. ខេត្តតាកែវ ៖ ចំណតរង្វង់មូលអូរចំបក
៤. ខេត្តកែប ៖ សាលាបឋមសិក្សាដំណាក់ចង្អើរ
៥. ខេត្តកំពត ៖ ចំណតរថយន្តទីរួមខេត្តកំពត
៦. ខេត្តព្រះសីហនុ ៖ វិមានឯករាជ្យ ខេត្តព្រះសីហនុ
៧. ខេត្តកំពង់ឆ្នាំង ៖ ចំណតរថយន្តផ្សារលើ
៨. ខេត្តពោធិ៍សាត់ ៖ ទីតាំងបុរីឧកញ៉ា ភូ ពុយ
៩. ខេត្តបាត់ដំបង ៖ ចំណតរថយន្តផ្សារទំនើប ភូ ពុយ
១០. ខេត្តបន្ទាយមានជ័យ ៖ ចំណតរថយន្តក្រុងសេរីសោភ័ណ្ឌ
១១. ខេត្តកំពង់ធំ ៖ ភោជនីយដ្ឋានស្ទឹងសែន
១២ . ខេត្តសៀមរាប ៖ បុរីរដ្ឋបាលខេត្តសៀមរាប (ផ្លូវ ៦០ ម៉ែត្រ)
១៣. ខេត្តកំពង់ចាម ៖ ចំណតរថយន្តខេត្តកំពង់ចាម
១៤. ខេត្តត្បូងឃ្មុំ ៖ ចំណតផ្សារសួង៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖