ព្រះអើ-យ! នារីម្នាក់ លុបមុខសុខៗឃើញរោមភ្នែកជ្រុះឡើងគរ រាប់លេងៗដល់ទៅ ៧៤ សរសៃ មិនដឹងចេញមកពីណា
នារីជនជាតិចិនម្នាក់ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីលុបមុខសុខៗស្រាប់តែមានរោមភ្នែកជ្រុះចេញពីកន្ទុយភ្នែកដល់ទៅ ៧៤ សរសៃ។
នាងបានរៀបរាប់ឱ្យដឹងថា នៅថ្ងៃមួយនាងបានលុបមុខដូចធម្មតា ប៉ុន្តែនាងសង្កេតឃើញថាមានសរសៃអ្វីម្យ៉ាងលានចេញពីកន្ទុយភ្នែករបស់នាង ហើយវាកាន់តែវែងទៅៗ។ នាងក៏បានយកវាចេញមកយ៉ាងប្រយ័ត្នប្រយែង ក៏ឃើញថាតាមពិតទៅវាគឺជារោមភ្នែក ដែលមានចំនួនរហូតដល់ទៅ ៧៤ សរសៃឯណោះ នាងមិនដឹងថាវាចូលទៅនៅក្នុងភ្នែករបស់នាងបានដោយរបៀបណា និង តាំងពីយូរប៉ុនណាទៅហើយនោះទេ នាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់។
យ៉ាងណាមិញ គ្រូពេទ្យជំនាញបានឱ្យដឹងទាក់ទងជាមួយនឹងករណីនេះថា ជាធម្មតារោមភ្នែកមិនអាចផ្តុំនៅក្នុងគ្រាប់ភ្នែកបាននោះទេ វាអាចនឹងចូលបានតែមួយភ្លែត ហើយក៏ចេញមកវិញដោយខ្លួនឯង ប៉ុន្តែបើវាចូលទៅផ្តុំគ្នាច្រើនបែបនេះ អាចនឹងធ្វើឱ្យមានការរលាក ឬឈឺភ្នែកបាន ដូច្នេះហើយគួរតែទៅជួបគ្រូពេទ្យបើសិនជាជួបករណីដូចខាងលើនេះ៕
ប្រភព៖ Sanook