ចេះរកនឹកឃើញ! ឪពុកដាក់កាមេរ៉ាសុវត្ថិភាពនៅលើក្បាលកូនស្រី ដើម្បីដឹងសកម្មភាពនាងនៅខាងក្រៅ
ថ្មីៗនេះ មានរឿងរ៉ាវរបស់បុរសជាឪពុកម្នាក់ បានកំពុងធ្វើឱ្យមហាជនហួសចិត្តអស់សំណើច ដោយបុរសរូបនេះ បានតាំងកាមេរ៉ាសុវត្ថិភាពនៅលើក្បាលកូនស្រី ដើម្បីងាយស្រួលការពារនៅពេលនាងចេញទៅក្រៅ។
រឿងរ៉ាវមួយនេះ ត្រូវបានគេនាំគ្នាចែកចាយពេញបណ្តាញសង្គម ព្រោះបុរសជាឪពុកជនជាតិប៉ាគីស្ថានមួយនេះ មានគំនិតការពារសុវត្ថិភាពរបស់កូនស្រីខ្លួនដែលប្លែកខុសពីគេ ដោយបានយកកាមេរ៉ាសុវត្ថិភាពទៅដាក់នៅលើក្បាលកូនស្រី ដើម្បីបានមើលពីសុវត្ថិភាពរបស់នាងគ្រប់ជំហាន។ ចំណែកកូនស្រីវិញ ក៏មិនបានប្រកែកអ្វីឡើយ នាងព្រមធ្វើតាមឪពុក ព្រោះនាងគិតថាឪពុកប្រាកដជាបារម្ភពីសុវត្ថិភាពរបស់នាងណាស់ ក្រោយពីឃើញការស្លាប់របស់នារីម្នាក់នៅក្រុង Karachi កន្លងមក។
ដោយឡែក មហាជននៅតាមបណ្តាញសង្គមវិញ មានអ្នកខ្លះក៏បានសរសើរទៅលើគំនិតរបស់ឪពុករូបនេះ តែក៏មានអ្នកខ្លះទៀតក៏គិតថាការដាក់កាមេរ៉ាបែបនេះនៅតែមិនអាចជួយបាន ប្រសិនបើមានអ្នកលួចវាយប្រហារមកពីខាងក្រោយនោះ៕
ប្រភព៖ Sanook