ភីងៗ! Bella បង្ហោះរូបស្វីតជាមួយគូស្នេហ៍ថ្មី ធ្វើឱ្យអ្នកគាំទ្រញ័របេះដូងចង់ស្ដាប់ដំណឹងមង្គលឆាប់ៗ
មួយរយៈក្រោយនេះ គេសង្កេតឃើញថាជីវិតស្នេហារបស់តារាស្រី Bella Ranee កាន់តែរីកស្រស់បំព្រងគួរឱ្យច្រណែន ក្រោយពីនាងបានបើកចិត្តទាក់ទងជាមួយនឹងសង្សារថ្មី ដែលជាកំលោះសង្ហាឈ្មោះ Will និង ជាទាយាទរបស់ម្ចាស់ក្រុមហ៊ុន CP ដ៏ធំប្រចាំប្រទេសថៃ។
ជាក់ស្តែងថ្មីៗនេះ អ្នកគាំទ្រស្ទើរតែឡើងជាតិស្ករសាជាថ្មី ក្រោយពី Bella បានផុសរូបគូប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គម ក្នុងន័យជូនពរថ្ងៃកំណើតទៅដល់សង្សារសំណព្វចិត្ត ព្រមជាមួយ Caption ថា «Happy Schwin Day» ។ ក្នុងនោះ រូបភាពទាំងនេះ សុទ្ធតែបង្ហាញពីសកម្មភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ក្នុងពេលដែលបានទៅលេងក្រៅប្រទេសជាមួយគ្នា ដែលធ្វើឱ្យមហាជនអ្នកគាំទ្រអត់ច្រណែនមិនបានឡើយ។
ដោយឡែក មហាជនអ្នកគាំទ្រក៏បានជូនពរឱ្យស្នេហារបស់អ្នកទាំងពីរកាន់តែរលូនទៅមុខផងដែរ ជាពិសេសគឺអ្នកគាំទ្រចង់ឃើញ Bella បានដល់ត្រើយជីវិតស្នេហាក្នុងពេលឆាប់ៗនេះជាមួយនឹងបុរសដែលនាងស្រឡាញ់៕