ព្រះអើយ! ចូលចិត្តប្រើក្រដាសអនាម័យប្រភេទនេះ នារីម្នាក់កើតមហារីកនៅតំបន់សំខាន់ ក្នុងវ័យទើប ២០ ឆ្នាំ
ពិតជាមិនគួរឱ្យជឿសោះថាការប្រើប្រាស់ក្រដាសអនាម័យមិនប្រយ័ត្ន អាចបណ្តាលឱ្យនារីវ័យ ២០ ឆ្នាំម្នាក់ កើតជំងឺមហារីកមាត់ស្បូនដោយមិនដឹងខ្លួន។
តាមព័ត៌មានបានឱ្យដឹងថា នារីខាងលើនេះជានិស្សិតមានវ័យត្រឹម ២០ ឆ្នាំប៉ុណ្ណោះ នៅថ្ងៃមួយនាងចុកពោះយ៉ាងខ្លាំងខណៈកំពុងមករដូវ ព្រមទាំងមានឈាមច្រើនខុសធម្មតា ទើបមិត្តភក្តិបានជូនទៅមន្ទីរពេទ្យ ក៏ពិនិត្យឃើញថានាងបានឆ្លងមេរោគ រហូតកើតជាជំងឺមហារីកមាត់ស្បូនដំណាក់កាលដំបូង។
គ្រូពេទ្យបានរៀបរាប់ឱ្យដឹងថា កាលពីនៅជាមួយឪពុកម្តាយនាងតែងប្រើប្រាស់ក្រដាសអនាម័យដែលមានពណ៌ ព្រមទាំងមានក្លិនក្រអូប ដើម្បីសម្អាតតំបន់សំងាត់ជាប្រចាំ លុះឡើងមករៀននៅទីក្រុងនាងក៏នៅតែប្រើវាដដែល។ គ្រូពេទ្យបានបន្តថា ក្រដាសប្រភេទនេះសម្បូរទៅដោយសារធាតុគីមី ព្រោះត្រូវធ្វើឱ្យមានពណ៌ និង ក្លិន ហើយម្យ៉ាងទៀតវាគឺជាក្រដាសដែលគេកែច្នៃ ដូច្នេះហើយវាមានផ្ទុកបាក់តេរីច្រើនណាស់។ នៅពេលប្រើយូរៗទៅ ទាំងសារធាតុគីមី ទាំងបាក់តេរីក៏បានឆ្លៀតឱកាសចូលទៅខាងក្នុង ធ្វើឱ្យមានការឆ្លងមេរោគ រហូតក្លាយទៅជាជំងឺមហារីកតែម្តង៕
ប្រភព៖ Sanook