ក្ដៅៗ! មុននេះមានករណីបាក់ស្រុត ផ្លូវជិតគល់ស្ពានស្ទឹងមានជ័យ អ្នកធ្វើដំណើរតាមផ្លូវនេះសូមប្រុងប្រយ័ត្ន
ជារឿងដ៏គួរឱ្យប្រុងប្រយ័ត្ន នៅរសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ តាមរយៈការរាយការណ៍បឋមពីប្រជាពលរដ្ឋ បានជូនដំណឹងពីករណីបាក់ស្រុតផ្លូវ ជិតគល់ស្ពានស្ទឹងមានជ័យ។
បើតាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា ផ្លូវបេតុងដែលបានបាក់ស្រុតនេះ មានទីតាំងនៅជាប់ប្រឡាយស្ទឹងមានជ័យ ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងករណីនេះ សូមបងប្អូនដែលត្រូវធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើនេះ អាចរកផ្លូវវៀងដើម្បីបង្ការការកកស្ទះ ព្រមទាំងប្រុងប្រយ័ត្នដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម យើងខ្ញុំនឹងជម្រាបជូននៅពេលក្រោយ៕
ប្រភព និង រូបភាព ៖ Panha Pich