ប្រទេសថៃ អនុម័តច្បាប់ផ្លូវការទទួលស្គាល់ការរៀបការភេទដូចគ្នា ត្រៀមអនុវត្តនៅដើមឆ្នាំក្រោយ
ព្រះមហាក្សត្រថៃ Vajiralongkon បានយល់ព្រមអនុម័តច្បាប់អាពាហ៍ពិពាហ៍ថ្មីដែលអាចឱ្យអ្នកមានភេទដូចគ្នារៀបការបានដោយស្របច្បាប់ ដោយរំពឹងថានឹងចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ ២០២៥ ខាងមុខនេះ។
គួរឱ្យដឹងថា កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ ព្រឹទ្ធសភាប្រទេសថៃ បានធ្វើការបោះឆ្នោតអនុម័តលើច្បាប់សមភាពអាពាហ៍ពិពាហ៍ ដោយក្នុងនោះ ១៣០ នាក់បោះឆ្នោតគាំទ្រ ៤ នាក់ប្រឆាំង និង ១៨ នាក់ អនុប្បវាទ (អ្នកនៅកណ្ដាល)។ ច្បាប់នេះដែរ បានបញ្ជូនបន្តទៅកាន់ព្រះរាជវាំងថៃ ដើម្បីឱ្យព្រះមហាក្សត្រ Maha Vajiralongkorn ឡាយព្រះហត្ថលេខា និងប្រកាសចូលជាធរមាន ក្រោយការឡាយព្រះហត្ថលេខាពីព្រះមហាក្សត្របាន ១២០ ថ្ងៃ។ ការសម្រេចចិត្តបើកផ្លូវទទួលស្គាល់ឱ្យមានការរៀបការភេទដូចគ្នានេះដែរ បានធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសអាស៊ីទី ២ បន្ទាប់ពីនេប៉ាល់ ដែលឱ្យអ្នកមានភេទដូចគ្នារៀបអាពាហ៍ពិពាហ៍បានដោយស្របច្បាប់។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះមានប្រទេស និង ដែនដីប្រមាណជាង ៣០ ជុំវិញពិភពលោកដែលអនុម័តច្បាប់សមភាពអាពាហ៍ពិពាហ៍ ដោយក្នុងនោះប្រទេសហូរឡង់ជាប្រទេសដែលអនុម័តច្បាប់នេះដំបូងគេបង្អស់កាលពីឆ្នាំ ២០០១៕
ប្រភព៖ VN Express