ករណីកម្រ! ក្មេងស្រីម្នាក់រួចផុតពីក្រញាំជនល្មោ./ភក-ា.ម ដោយសារគុណបុណ្យសត្វស្វាមួយហ្វូង
ក្មេងស្រីអាយុ ៦ ឆ្នាំម្នាក់ក្នុងប្រទេសឥណ្ឌា ជួបសំណាងល្អខ្លាំងអាចរួចគេចខ្លួនផុតពីដៃជនល្មោភកាម ក្រោយសត្វស្វាមួយហ្វូងចេញមកវាយប្រហារលើជនរូបនោះរហូតរត់បាត់ស្រមោល។ ហេតុការណ៍ដ៏កម្រមួយនេះបានធ្វើឱ្យពលរដ្ឋក្នុងតំបន់ជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង តែក៏អរគុណដល់សត្វស្វាមួយហ្វូងនោះទើបក្មេងស្រីរងគ្រោះអាចគេចផុតពីការបៀតបៀនរាងកាយ។
ហេតុការណ៍ខាងលើនេះដែរបានកើតឡើងនៅស្រុក Baghpat រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។ ជនរងគ្រោះជាក្មេងស្រីអាយុត្រឹម ៦ ឆ្នាំ ហើយបើតាមសម្ដីក្រុមគ្រួសាររបស់នាងបានឱ្យដឹងថា កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ខណៈក្មេងស្រីរងគ្រោះកំពុងលេងនៅក្រៅផ្ទះ មានមនុស្សប្រុសម្នាក់បានល្បួងនាងឱ្យទៅផ្ទះបោះបង់ចោលមួយនៅក្បែរនោះ។
ទៅដល់ផ្ទះនោះ បុរសខាងលើក៏បានចាប់ផ្ដើមដោះខោអាវក្មេងស្រីរងគ្រោះ និង ប្រុងប្រៀបធ្វើសកម្មភាពមិនសមគួរទៅហើយ ប៉ុន្តែភ្លាមៗក៏ស្រាប់តែមានសត្វស្វាមួយហ្វូងបានចេញមកវាយប្រហារលើរូបគេរហូតខ្លាចរត់ផាសក្រញាំបាត់ស្រមោលទៅ ទុកតែក្មេងរងគ្រោះនៅក្នុងផ្ទះនោះតែឯង។
ដោយការភ័យស្លុតក្រោយហេតុការណ៍ ក្មេងស្រីរងគ្រោះក៏បានរត់ត្រឡប់ទៅផ្ទះវិញរួចប្រាប់រឿងរ៉ាវគ្រប់យ៉ាងដល់គ្រួសារនាង។ តាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញជនសង្ស័យនាំក្មេងស្រីរងគ្រោះចូលទៅច្រកតូចមួយ មុននាំនាងទៅកាន់ផ្ទះទុកចោល។ ហេតុការណ៍នេះដែរ ត្រូវបានក្រុមគ្រួសាររាយការណ៍ទៅកាន់ប៉ូលិសក្នុងតំបន់ដើម្បីតាមចាប់ជនសង្ស័យយកមកកាត់ទោសតាមច្បាប់៕
ប្រភព៖ Kenh14