គ្រូចិនសែ ម៉ុង ណែនាំឱ្យអ្នកកើតឆ្នាំទាំង ៣ គួរកាត់សក់ថ្ងៃទី ៣០ ខែនេះ ព្រោះចាត់ទុកដូចកាត់គ្រោះចេញដែរ
ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់លោកគ្រូចិនសែ ម៉ុង ហើយ ដែលលោកគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប តែងចែករំលែកពីក្បួនហុងស៊ុយ វិធីសាស្រ្ដសែនព្រេងបែបចិន និងគ្រឿងហុងស៊ុយផ្សេងៗ តាមរយៈផេក ហុងស៊ុយ ជាប្រយោជន៍សម្រាប់អ្នកចង់ស្វែងយល់ពីហុងស៊ុយក្នុងការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម។
ថ្មីៗនេះ លោកគ្រូចិនសែ ម៉ុង ដែលកំពុងមានប្រជាប្រិយភាព បានចែករំលែកចំណេះដឹងហុងស៊ុយ និង រឿងរ៉ាវអមនុស្សដ៏ល្បី បានចែករំលែកឱ្យដឹងថា ឆ្នាំចំនួន ៣ គួរកាត់សក់នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ ចន្លោះម៉ោងកាត់សក់ល្អ គឺនៅម៉ោង ៥ ល្ងាច ដល់ម៉ោង ៧ យប់ (តែបើរវល់ម៉ោងនេះ ក៏អាចកាត់ម៉ោងផ្សេងបានដូចគ្នា)។
លោកគ្រូចិនសែ ម៉ុង បានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលឆ្នាំទាំង ៣ ត្រូវកាត់សក់ចន្លោះម៉ោង និង ថ្ងៃខាងលើ ព្រោះថាខែតុលាដែលជាខែ ច ហើយខែ ច នេះ គឺជាឆ្នាំដែលឆុងជាមួយឆ្នាំរោង ដែលជាម្ចាស់ឆ្នាំ ២០២៤ តែម្ដង ដូចនេះឥទ្ធិពលនៃការឆុងគ្នាគឺខ្លាំងជាងឆ្នាំធម្មតា ហើយអាចប៉ះពាល់ ឬ សាយភាយថាមពលឆុងដល់ឆ្នាំ រោង, ឆ្លូវ និង ឆ្នាំ មមែ ខ្លាំងជាង។
ក្នុងនោះ លោកគ្រូ ក៏បានបញ្ជាក់ផងដែរថា នេះជាជំនឿបុគ្គល បើជឿលោកគ្រូចាំធ្វើតាម ខណៈលក្ខខណ្ឌអ្នកដែលត្រូវកាត់មានដូចខាងក្រោម ៖
– អាចកាត់សក់បានគ្រប់វ័យ ទាំងក្មេងទាំងចាស់
– កាត់សក់បានគ្រប់ភេទ
– តែហាមដែលអ្នកមានជំងឺប្រចាំខ្លួនធ្ងន់ ឬ អ្នកដែលកំពុងដេកព្យាបាលនៅមន្ទីរពេទ្យ ហាមកាត់សក់ជាដាច់ខាត
– សក់កាត់ច្រើន ឬតិច មិនកំណត់នោះទេ បានផលដូចគ្នា៕
ដកស្រង់ពី ៖ ហុងស៊ុយ