ញញើតណាស់! ចេះតែឮសំឡេងពីម៉ាស៊ីនត្រជាក់ប្លែកៗ ដាច់ចិត្តហៅជាងមកមើល ម៉ែអើយឃើញពស់ដេកក្រវៀនៗដល់ទៅ ៧ ក្បាល
ថ្មីៗនេះ មាននារីជនជាតិថៃម្នាក់ បានទម្លាយរឿងរ៉ាវមិននឹកស្មានរបស់ខ្លួន ដោយរកឃើញសត្វពស់ដល់ទៅ ៧ ក្បាលនៅក្នុងម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ដេករបស់ខ្លួន ក្រោយពីចេះតែឮសំឡេងអ្វីប្លែកៗចេញពីក្នុងនោះ។
នាងបានរៀបរាប់ឱ្យដឹងថា នាងសង្កេតឃើញថានៅស្លាបម៉ាស៊ីនត្រជាក់ហាក់មានការសើមខុសធម្មតា ក្រោយមកក៏មានហូរទឹក នាងក៏បានហៅជាងមកលាងធម្មតា ហើយក៏មិនឃើញមានអ្វីប្លែកឡើយ។ ក្រោយមកក៏ស្រាប់តែមានអារម្មណ៍ថា ចេះតែឮសំឡេងអ្វីម្យ៉ាងចេញពីក្នុងនោះ ហើយនាងក៏គិតថាជាសត្វកណ្តុរ ឬសត្វជីងចក់។ យ៉ាងណាមិញ នៅខែឧសភាកន្លងទៅ នាងក៏ចាប់ផ្តើមឃើញកន្ទុយពស់ចេញពីក្នុងម៉ាស៊ីនត្រជាក់ នាងបានឆោឡោហៅអ្នកសង្រ្គោះមកជួយចាប់ តែគេមិនទទួលចាប់ ព្រោះជាពស់តូចៗមិនសូវមានពិស ទើបម្តាយនាងចេញមុខចាប់ដោយខ្លួនឯង ព្រមទាំងមានជំនួយពីជាងម៉ាស៊ីនត្រជាក់ និង អ្នកថែសួនដែលនៅជាមួយ។
ដោយឡែក ចាប់លើកទីមួយបានចំនួន ៣ ក្បាល ក្រោយមកនាងក៏ឮសំឡេងចម្លែកទៀត ទើបឆោឡោហៅជាងម៉ាស៊ីនត្រជាក់មកជាលើកទីពីរ រួចបានដោះម៉ាស៊ីនត្រជាក់ចេញ ទើបចាប់បានចំនួន ៤ ក្បាលទៀត ដែលនាងមិននឹកស្មានថាពួកវាទៅនាំគ្នានៅក្នុងនោះជាច្រើនក្បាលយ៉ាងនេះឡើយ ហើយនាងក៏បានដាស់តឿនទៅដល់មហាជនឱ្យមានការប្រុងប្រយ័ត្នចំពោះម៉ាស៊ីនត្រជាក់របស់ខ្លួនដូចគ្នា៕
ប្រភព៖ Sanook