វីដេអូស្ដែងៗ ផ្ទុះបំពង់លូទ្រង់ទ្រាយធំមួយទំហឹងនៅចិន ជះលាមកលឿងឆ្អៅ បាចសាចដូចភ្លៀងលើអ្នកដំណើរតាមផ្លូវ
យានយន្ត និង អ្នកដំណើរជាច្រើនតាមដងផ្លូវក្នុងប្រទេសចិនជោគឡានជោគខ្លួនពោរពេញទៅដោយលាមកលឿងឆ្អៅ ក្រោយបំពង់លូមួយសុខៗស្រាប់តែផ្ទុះមួយទំហឹងបាចសាចលាមកឡើងលើដូចភ្លៀង។
ហេតុការណ៍នេះ កើតមានឡើងនៅវេលាម៉ោងប្រមាណ ១១ ព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) នៅក្រុង Nanning ភាគខាងត្បូងតំបន់ Gaungxi ប្រទេសចិន ហើយបើតាមវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញអ្នកដំណើរធ្វើដំណើរតាមដងផ្លូវជាធម្មតា ប៉ុន្តែភ្លាមៗបំពង់លូក៏ចាប់ផ្ទុះឡើងដូចភ្នំភ្លើងជះកាកសំណល់ពណ៌លឿងឆ្អៅបាចសាចពេញឡាន និង ម៉ូតូតាមដងផ្លូវតែម្ដង។
យ៉ាងណាមិញ ហេតុការណ៍នេះ មិនបានបង្កឱ្យនរណាម្នាក់រងរបួសអ្វីនោះឡើយ នេះបើតាមការបញ្ជាក់ពីខាងអាជ្ញាធរក្នុងតំបន់៕
ប្រភព៖ Dailymail