(វីដេអូ) ផ្ទុះការវែកញែក ក្រោយឃើញសកម្មភាពចៅអធិការវត្តអូរត្រេះ រើអីវ៉ាន់អ្នកលក់ដូរនៅមុខវត្ត គ្រវាត់ចោលពេញផ្លូវគ្មានប្រណី
ថ្មីៗនេះ មានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាផ្ទុះការជជែកវែកញែកព្រោងព្រាត បន្ទាប់ពីបានទស្សនាវីដេអូ ឃើញព្រះសង្ឃមួយអង្គ គង់នៅវត្តអូត្រេះ ស្ថិតក្នុងខេត្តព្រះសីហនុ បានបញ្ចេញសកម្មភាពមួយដោយបានទាញរបស់របរអ្នកលក់ដូរដែលលក់នៅចិញ្ចើមផ្លូវមុខខ្លោងទ្វារវត្ត គ្រវាត់បោះចោល ដែលទង្វើមួយនេះបាននាំឱ្យមានការចែករំលែកបន្តគ្នាព្រោងព្រាត។
ទាក់ទិនទៅនឹងរឿងនេះ បើយោងតាមរយៈគណនីឈ្មោះ ព្រំ ពិសី ដែលបានបង្ហោះវីដេអូ និង រូបភាពអមកាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅបានរៀបរាប់ថា ៖ «រដូវខែបុណ្យទាន ពួកខ្ញុំអ្នករកស៊ីលក់ដូរតិចតួច បើពួកខ្ញុំមិនទៅលក់នៅវត្តតើពួកខ្ញុំបានអី? គ្រាន់តែលក់ដូរចិញ្ចឹមក្រពះសោះ ម៉ិចបានជាព្រះអង្គចិត្តអាក្រក់ចិត្តខ្មៅម្ល៉េះ ចៅអធិការវត្តអូត្រះ សូមបងប្អូនជួយពិចារណា បិណ្ឌទី ១២»។
ចំពោះរឿងនេះផងដែរ ក្រសួងធម្មការ និង សាសនា បានឆ្លើយតបទៅនឹងការបង្ហោះខាងលើ ដោយបានអរគុណបងប្អូនប្រជាពលរដ្ឋដែលបាន Mention ព្រមទាំងបញ្ជាក់ថា ក្រសួងធម្មការ និង សាសនា ក្ដាប់រឿងបានហើយ។ ក្រសួងបានបន្តថា ៖ «សាសនានៃយើង ទោះក្នុងតម្លៃណាក៏ដោយ ត្រូវរកដំណោះស្រាយដោយភាពនឹងស្ងប់ និង ដោយសន្តិវិធី»៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖