នៅម៉ាឡេស៊ី ប្ដីតាមទាន់ប្រពន្ធកំពុងសាសងនឹងកូនសិស្សប្រុស តែមិនហ៊ានឡូឡា ព្រោះស្រឡាញ់នាងខ្លាំងពេក
សារព័ត៌មាន World of Buzz បានទម្លាយរឿងរ៉ាវរបស់បុរសជនជាតិម៉ាឡេស៊ី ដែលឈឺចាប់និយាយមិនចេញ ក្រោយពីដឹងថាប្រពន្ធលួចមានសហាយជាមួយនឹងកូនសិស្សខ្លួនឯងដែលមានអាយុត្រឹម ១៧ ឆ្នាំ។
បុរសរូបនេះបានឱ្យដឹងថា ប្រពន្ធរបស់លោក គឺជាគ្រូបង្រៀនម្នាក់ ហើយនៅថ្ងៃមួយលោកបានជូននាងឡើងយន្តហោះ តែចៃដន្យក៏បានឆ្លៀតឆែកទូរស័ព្ទរបស់នាងបន្តិច ក៏ស្រាប់តែឃើញថានាងបានលួចឆាតសាសងយ៉ាងផ្អែមល្ហែមជាមួយនឹងក្មេងប្រុសម្នាក់ជាសិស្សរបស់នាង ហើយថែមទាំងមានគម្រោងទៅដើរលេងជាមួយគ្នាទៀត នៅពេលឃើញហើយពិតជាឈឺចាប់ខ្លាំងណាស់។
ដោយឡែក បុរសរូបនេះមិនបានតទល់គ្នាជាមួយប្រពន្ធទាក់ទងនឹងរឿងនេះភ្លាមៗឡើយ គឺបានត្រឹមតែប្រមូលភស្តុតាង និង លាក់ទុកការឈឺចាប់តែម្នាក់ឯង ព្រោះតែស្រឡាញ់នាងខ្លាំងពេក។ ចុងក្រោយ ទើបដាច់ចិត្តទម្លាយរឿងនេះនៅតាមបណ្តាញសង្គម និង សួរនាំយោបល់ពីមហាជន ថាតើត្រូវធ្វើយ៉ាងណាទៀត ព្រោះពេលនេះលោកពិតជាឈឺចាប់ និងចាប់ផ្តើមទ្រាំលែងបានហើយ៕
ប្រភព៖ Sanook