មុនចេញដំណើរពិនិត្យផង! ថតជាប់ស្ដែងៗ ករណីចេញពីវត្តឡានដា.-ច់ប្រាំង ពេលចុះពីលើភ្នំ បណ្ដាលឱ្យគ្រោះថ្ន-ា.//ក់បន្តគ្នា
ជារឿងដ៏គួរឱ្យប្រុងប្រយ័ត្ន ពិសេសក្នុងឱកាសបុណ្យទាននេះជាដើម ដែលកាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ ម្សិលមិញនេះ មានករណីឡានចេញពីវត្ត ចុះពីលើភ្នំមកដាច់ហ្វ្រាំង បណ្ដាលឱ្យបុករ៉ឺម៉ក បុកបង្គោលភ្លើង និង ទៅបុកខ្ទប់ជាមួយរថយន្តពណ៌ខ្មៅមួយគ្រឿង បង្កជាការភ្ញាក់ផ្អើលជាខ្លាំង។
វីដេអូដែលកំពុងផ្ទុះការភ្ញាក់ផ្អើលនេះផងដែរ ត្រួវបានបង្ហោះដោយគណនីដែលមានឈ្មោះ ZiQuing Chang នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ ដែលបង្ហាញវីដេអូថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ថតជាប់សកម្មភាពឡានចុះពីលើចំណោតភ្នំបុករះ ភ្ជាប់ជាមួយសារថា ៖ «ឡានដាច់ហ្វ្រាំងចុះពីលើភ្នំ ខែបុណ្យទាន មុនបងប្អូនធ្វើដំណើរឆ្ងាយសូមជួយពិនិត្យមើលប្រព័ន្ធប្រាំង ប្រព័ន្ធភ្លើង និង សម្បកកង់»។ ម្ចាស់គណនី ក៏ដូចជាម្ចាស់ឡានដែលត្រូវគេបុក បានបញ្ជាក់ក្នុងខំមិនឱ្យដឹងថា ក្នុងរថយន្តរបស់លោក គឺលោកជាតៃកុងឡានមិនមានបញ្ហាទេ តែអ្នកខាងក្រោយ មានរបួសត្រង់ក្បាល។
យ៉ាងណាមិញ នេះជាមេរៀនសម្រាប់បងប្អូនដែលត្រូវធ្វើដំណើរទៅជិតទីឆ្ងាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គប្បីត្រួតពិនិត្យយានយន្តឱ្យបានត្រឹមត្រូវ មុនពេលចេញដំណើរ ចៀសវាងជួបគ្រោះថ្នាក់បង្កឱ្យមានបញ្ហាយានយន្តនឹកស្មានមិនដល់ នាំមកនូវគ្រោះថ្នាក់ដល់ក្រុមគ្រួសារ សាច់ញាតិ និង អ្នកដំណើរនៅលើដងផ្លូវ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម ៖