ឃើញហើយសែនរំជួលចិត្ត! ទឹកជំនន់លិចនៅឈៀងម៉ៃ ហ្វូងសត្វដំរីមួយហ្វូង ខំជួយមិត្តខ្វាក់ភ្នែកឱ្យគេចពីទឹកជំនន់
ថ្មីៗនេះទឹកជំនន់បានត្រឡប់មកជន់លិចខេត្តឈៀងម៉ៃម្តងទៀតហើយ ជាពិសេសគឺនៅម្តុំស្រុកមេតេង ដែលបង្កឱ្យមជ្ឈមណ្ឌលអភិរក្សសត្វដំរីបានជន់លិច ធ្វើឱ្យសត្វដំរីជាច្រើនក្បាលត្រូវបានគេជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។
ក្នុងនោះដែរ មានឃ្លីបវីដេអូមួយ ដែលបង្ហាញឱ្យឃើញពីហ្វូងសត្វដំរីចំនួន ៤ ក្បាលកំពុងនាំគ្នាគេចចេញពីទឹកជំនន់យ៉ាងគួរឱ្យអាណិត។ តាមព័ត៌មានបានឱ្យដឹងថា សត្វដំរីមួយក្បាលនៅខាងក្រោយគេ គឺជាសត្វដំរីខ្វាក់ភ្នែក ដែលធ្វើឱ្យវាមានការពិបាកក្នុងការដើរតាមសត្វដំរីដែលនៅខាងមុខ ប៉ុន្តែអ្វីដែលរំជួលចិត្តនោះ គឺពួកសត្វដំរីនៅខាងមុខទាំង ៣ ក្បាលបានឈប់ចាំសត្វដំរីខ្វាក់ភ្នែក ហើយថែមទាំងបានស្រែកហៅឱ្យវាដើរមកឱ្យទាន់ទៀតផង។
យ៉ាងណាមិញ ខាងមជ្ឃមណ្ឌលកំពុងតែព្យាយាមជម្លៀសសត្វដំរី ក៏ដូចជាសត្វផ្សេងទាំងប៉ុន្មានចេញពីតំបន់ទឹកជំនន់ មុននឹងមានការជន់លិចខ្លាំងជាងនេះផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Sanook