ម្តាយសឹងមិនជឿ កូនស្រីអាយុទើប ៥ ឆ្នាំចេះមករដូវ លុះយកទៅពេទ្យ ទើបដឹងមូលហេតុពិត
ពិតជារឿងដែលធ្វើឱ្យស្រ្តីជាម្តាយជនជាតិចិនមួយរូប មានការភ្ញាក់ផ្អើលមិននឹកស្មានជាខ្លាំង ដោយកូនស្រីមានអាយុត្រឹម ៥ ឆ្នាំ តែចាប់ផ្តើមមករដូវខុសធម្មតា លុះនាងយកកូនទៅពេទ្យទើបរកឃើញនូវមូលហេតុពិតប្រាកដ។
ស្រ្តីជាម្តាយបានរៀបរាប់ឱ្យដឹងថា នៅថ្ងៃមួយនាងបានបោកខោអាវឱ្យកូនស្រី ស្រាប់តែឃើញមានឈាមជាប់នៅលើខោក្នុងរបស់គេ ដែលធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំង នាងក៏បានទៅឆែកមើលរាងកាយកូនថែមទៀត ក៏ឃើញថាគេមិនត្រឹមតែមករដូវប៉ុណ្ណោះទេ តែចាប់ផ្តើមឡើងដើមទ្រូងទៀតផង ទាំងដែលអាយុទើបតែ ៥ ឆ្នាំសោះ ទើបម្តាយក៏ប្រញាប់នាំកូនទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ។
យ៉ាងណាមិញ គ្រូពេទ្យបានឱ្យដឹងថា ក្មេងស្រីរូបនេះបានពេញក្រមុំមុនវ័យដែលហៅថា Precocious Puberty ចំណែកឆ្អឹងរបស់នាងក៏មានអាយុលើសអាយុពិតនាងដល់ទៅ ២ ឆ្នាំ ហើយអូវែរបស់នាងក៏មានទំហំខុសធម្មតាផងដែរ បើសិនជាមិនបានពិនិត្យព្យាបាលឱ្យទាន់ពេលវេលានោះទេ នាងនឹងមានការលូតកម្ពស់មិនបានល្អ និង ប៉ះពាល់ដល់សមត្ថភាពពពោះនាថ្ងៃអនាគត។
ដោយឡែក គ្រូពេទ្យបានឱ្យដឹងថា ក្មេងស្រីរូបនេះខ្លាចភាពងងឹតខ្លាំង ដោយនាងត្រូវបើកភ្លើងគេងជាប្រចាំ ហើយបើតាមការស្រាវជ្រាវបានបង្ហាញថា ពន្លឺខ្លាំងពេកនៅពេលយប់ វាគឺជាមូលហេតុសំខាន់នៃការជំរុញភាពពេញវ័យរបស់កុមារ ដោយពន្លឺប៉ះពាល់ដល់ដំណើរការធម្មតានៃក្រពេញ pineal ដែលជាក្រពេញ endocrine នៅក្នុងខួរក្បាល។ ម្យ៉ាងទៀត នាងក៏ចូលចិត្តញ៉ាំអាហារ ដែលជាអាហារមិនល្អចំពោះការលូតលាស់ និង ភាពពេញវ័យរបស់កុមារថែមទៀត មូលហេតុទាំងនេះហើយគឺជាកត្តាជំរុញភាពពេញវ័យមុនអាយុរបស់នាង៕
ប្រភព៖ Sanook