ក្ដៅៗ! ក្រសួងទេសចរណ៍ ចេញលិខិតប្រកាសបដិសេធ ចំពោះព័ត៌មានថៃមួយ ដែលចុះផ្សាយព័ត៌មានមិនពិត
នៅរសៀលថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ នេះ ក្រសួងទេសចរណ៍ប្រចាំប្រទេសកម្ពុជាបានចេញសេចក្ដីប្រកាសមួយ បដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand។
តាមការបញ្ជាក់ក្នុងលិខិតរបស់ក្រសួងបានឱ្យដឹងថា កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ សារព័ត៌មានខាងលើ បានធ្វើការចុះផ្សាយព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយខ្លឹមសាររៀបរាប់ជាភាសាអង់គ្លេសថា៖ «(…)the reasons for cancellation were that no officials from the host showed up to welcome the contestants upon arrival, the absence of the minister of tourism at the press conference as promised,(…)»។ តាមខ្លឹមសារនៃការចុះផ្សាយនេះដែរបានលើកឡើងថា មូលហេតុមួយនៃការលុបចោលកម្មវិធី Miss Grand International 2024 នៅកម្ពុជាគឺបណ្ដាលមកពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មិនបានចូលរួមសន្និសីទកាសែតក្នុងកម្មវិធីខាងលើតាមសន្យា។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះដែរ ខាងក្រសួងទេសចរណ៍ ក៏បានចេញលិខិតប្រកាសនេះដើម្បីធ្វើការបញ្ជាក់ជូនសាធារណជនជាតិ និង អន្តរជាតិឱ្យបានជ្រាបជាព័ត៌មាន៕
សូមអានសេចក្ដីប្រកាសលម្អិតនៅខាងក្រោមនេះ៖