អ្នកគ្រូណាលី ក្តៅឆួលនឹងពាក្យសម្ដីលោក Nawat ដៀល MGC ថាល្ងង់ រឿងបោះចោលសិទ្ធិរៀបចំ Miss Grand 2025 ឱ្យខ្លួនយកលុយដាក់ហៅប៉ាវទទេៗ
មហាជនអ្នកគាំទ្រហាក់កាន់តែឆេះដុំមួយកម្រិតទៀត ក្រោយពីលោក Nawat បានផ្តល់បទសម្ភាសកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ ទាក់ទងនឹងការរឿងចម្រូងចម្រាស់ការបញ្ចប់ការធ្វើជាម្ចាស់ផ្ទះកម្មវិធីប្រកួត Miss Grand International 2024 របស់កម្ពុជាជាមួយនឹងស្ថាប័ន Miss Grand International របស់ថៃ។
ក្នុងនោះ ពាក្យសម្តីដែលហាក់ធ្ងន់ធ្ងរបំផុតដែលលោក Nawat បានបោះមកកាន់ខាង MCG កម្ពុជានោះ គឺលោក Nawat បាននិយាយផាំងៗថាអ្នកគ្រប់គ្រង MGC ពិតជាល្ងង់ណាស់ ដែលបានបោះចោលសិទ្ធិការប្រឡង Miss Grand 2025 នាឆ្នាំក្រោយនេះ ដែលធ្វើឱ្យខ្លួនបានចំណេញលុយដល់ទៅជិត ១ លានបាត។
យ៉ាងណាមិញ ក្រោយពីឮសម្តីរបស់ Nawat ហើយ ដូចគ្នាទៅនឹងមហាជនផ្សេងៗដែរ អ្នកគ្រូណាលីដែលជាគ្រូចិនសែដ៏ល្បីនៅកម្ពុជា បានបង្ហាញការហួសចិត្ត និង តបទៅវិញដោយក្តីឆេះឆួលថា៖ « មើលងាយគេសុទ្ធតែភ្លើ តែមិនមើលខ្លួនឯងថោកទាបប៉ុណ្ណាចង់បានលុយគេទាំងស្រេកឈាម លុយប៉ុណ្ណឹងទិញគ្រែពេទ្យសម័យកូវីតមិនបានទេ ភ្លេចហើយរឺនៅ ? មើលអកប្បកិរិយាហើយ មានអារម្មណ៍ថាខ្មាស់ជំនួសហ្មង ត្រឹមលុយមួយលានបាតសោះ អរដល់ម៉្លឹង 555 »។ ដោយឡែក មានមហាជនផ្សេងៗច្រើនណាស់ ដែលចូលខមិនពេញចិត្តនឹងសម្តីរបស់អ្នកគ្រូ ព្រោះម្នាក់ៗពិតជាទ្រាំទ្រចំពោះពាក្យសម្តីរបស់លោក Nawat មិនបានឡើយ៕