តារាចម្រៀងថៃ លោក Tik Shiro បើកឡានបង្កគ្រោះថ្នាក់ បណ្តាលឱ្យជនរងគ្រោះម្នាក់ស្ល-ា/ប់នឹងកន្លែង ឯពីរនាក់ទៀតរងរបួស
តាមសារព័ត៌មាន Thai PBS បានរាយការណ៍ឱ្យដឹងថា លោក Tik Shiro ដែលជាតារាចម្រៀងជើងចាស់ថៃ បានបង្កគ្រោះថ្នាក់ចរារចរណ៍ កាលពីម៉ោង ៤ ព្រឹក ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ នេះ ដែលបណ្តាលឱ្យមនុស្សម្នាក់បានបាត់បង់ជីវិត និង ម្នាក់ទៀតបានរងរបួសធ្ងន់។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើស្ពាន Sukhaphiban 5 នាទីក្រុងបាងកក ដោយលោក Tik Shiro បានបើកឡានទំនើបពណ៌ខ្មៅមួយគ្រឿងទៅបុកនឹងបងប្អូនចំនួន ៣ នាក់ ដែលកំពុងឈប់ម៉ូតូរើសដបទឹកដែលជ្រុះនៅលើស្ពាន។ ក្នុងនោះ បងស្រីច្បងបានបាត់បង់ជីវិត ចំណែកឯប្អូនប្រុសពៅបានរងរបួសធ្ងន់ ចំណែកប្អូនស្រីកណ្តាលមានសុវត្ថិភាព។
ដោយឡែក ក្រោយពីកើតហេតុលោក Tik Shiro មិនរត់គេចខ្លួនឡើយ លោកបានចុះមកក្រាបសំពះសុំទោសដល់ជនរងគ្រោះនៅនឹងកន្លែង ហើយក៏រង់ចាំប៉ូលិសមកដល់ដើម្បីធ្វើការអន្តរាគមន៍ ដោយបានប្រគល់ខ្លួនចូលដោះស្រាយតាមផ្លូវច្បាប់ផងដែរ៕
ប្រភព៖ Thai PBS