ផ្ទុះចាប់អារម្មណ៍! បុរសនៅរដ្ឋ Florida ម្នាក់ យកខ្សែចងរឹតផ្ទះ ការពារព្យុះកំណាចបោកបក់ផ្ទះរលំ
បុរសម្នាក់នៅរដ្ឋ Florida សហរដ្ឋអាមេរិក កំពុងធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះភាពច្នៃប្រឌិតខ្ពស់របស់លោកក្នុងការការពារផ្ទះសម្បែងមុនពេលព្យុះកំណាច Milton បោកបក់ទៅដល់។
ដូចដែលបានឃើញក្នុងរូបភាព និង វីដេអូ បុរសខាងលើបានប្រើប្រាស់ខ្សែចងទាញរឹតផ្ទះរបស់លោកទាំងមូលដើម្បីការពារទប់ស្កាត់កុំឱ្យព្យុះវាយប្រហារបោកបក់ប៉ើង និង រលំបាន។
គួរបញ្ជាក់ថា ពលរដ្ឋជាច្រើននៅរដ្ឋ Florida បាននាំគ្នាត្រៀមខ្លួនការពារការបោកបក់ទៅដល់នៃព្យុះ Milton ដោយមានដូចជាការដាក់បាវខ្សាច់ការពារទឹកជំនន់ និង រៀបចំស្បៀងអាហារត្រៀមទុកបម្រុងជាដើម៕