ចុងខែនេះដឹងតែកក្រើកហើយ! សិល្បករខ្មែរយើងជាង ៥០០ នាក់ ចាប់ដៃគ្នាសាងព្រឹត្តិការណ៍ដ៏កក្រើក នៅលើទឹកដីអង្គរ
នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានជូនដំណឹងអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនោះគឺ ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជាលើកទី ២» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩-៣០ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ។
ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះផងដែរ នឹងនាំមកនូវផ្ទាំងទស្សនីយភាពពិសេស រំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ ព្រមទាំងមានការដង្ហែក្បួនទ័ព ពីក្រុមនាថការី ក្រុមសិល្បៈល្បីៗជាង ៥០០ នាក់ នៅខាងក្នុងប្រាសាទអង្គរ។ លើសពីនោះ ក៏មានការតាំងពិព័រណ៍ម្ហូប សម្លៀកបំពាក់ខ្មែរ រួមទាំងវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរថែមទៀតផង។
ចំពោះកម្មវិធីដែលនឹងប្រព្រឹត្តទៅរួមមាន ៖
+ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤
– ម៉ោង ០៧:៣០ ពិធីបើកព្រឹត្តិការណ៍
– ម៉ោង ០៩:០០ – ១៨:០០ ៖
– ការតាំងពិព័រណ៍ម្ហូបអារហារ និង វត្ថុអនុស្សាវរីយ៍ស្នាដៃសិល្បៈ ខ្មែរ
– កម្មវិធីកម្សាន្តជាមួយចម្រៀង របាំប្រពៃណី
– ពិធីបង្ហែក្បួនព្រះមហាក្សត្រខ្មែរ នាសម័យអាណាចក្រអង្គរ (នៅក្នុងបរិវេណ ប្រាសាទអង្គរតូច)
+ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤
– ការតាំងបង្ហាញពិព័រណ៍ម្ហូបអាហារខ្មែរ
– ការកម្សាន្តជាមួយនឹងសិល្បៈ ចម្រៀងចម្រុះ ល្បែងប្រជាប្រិយ របាំប្រពៃណីខ្មែរ
– ការប្រកួត ទីងមោង៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖