ណាត់គ្នាទុកឱ្យហើយទៅ! ខែក្រោយ នៅសៀមរាប មានរៀបចំអុំទូក បណ្ដែតប្រទីប សំពះព្រះខែចំនួន ២ ថ្ងៃ នៅដងស្ទឹងសៀមរាប
នាពេលថ្មីៗនេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងឱ្យបានដឹងថា រដ្ឋបាលខេត្តនឹងរៀបចំប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅតាមដងស្ទឹងសៀមរាប ចាប់ពីស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់។
ការប្រារព្ធនូវពិធីបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណ ចំនួន ២ ថ្ងៃនេះផងដែរ គឺដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ និង ប្រពៃណីជាតិ ក៏ដូចជាផ្តល់ឱកាសជូនប្រជាពលរដ្ឋ ព្រមទាំងទាក់ទាញភ្ញៀវ ទេសចរជាតិ និង អន្តរជាតិ បានចូលរួមទស្សនាកម្សាន្តសប្បាយក្នុងឱកាសនេះ។
ក្នុងរយៈពេល ២ ថ្ងៃនេះ ក៏មានកម្មវិធីសប្បាយៗជាច្រើនដូចជា ៖
១. ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤
– ម៉ោង ១៥:០០ នាទី ៖ ពិធីបើកការប្រណាំងទូក-ង ចាប់ដំណើរការ
២. ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤
– ម៉ោង ០៨:០០ នាទី ៖ ការប្រណាំងទូក-ង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
– ម៉ោង ១៤:០០ នាទី ៖ ការប្រណាំងទូកង វគ្គផ្តាច់ព្រ័ត្រ
– ម៉ោង ២០:០០ នាទី ៖ ពិធីដង្ហែ និង បណ្តែតប្រទីប ពិធីសំពះព្រះខែ អកអំបុក ជាមួយនឹងកម្មវិធីដូចដែលបានជម្រាបជូនខាងលើ ព្រឹត្តិការណ៍នេះក៏មានការរៀបចំការដាក់តាំង ពិព័រណ៍ម្ហូបអាហារ ពិព័រណ៍ផលិតផលក្នុងស្រុក ការប្រគុំតន្ត្រី សិល្បៈកំសាន្ត ការបាញ់កាំជ្រួច ដើម្បីញ៉ាំងឱ្យព្រះរាជពិធីបុណ្យនេះកាន់តែមានភាពអធឹកអធមថែមទៀត៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖