កីឡាករហែលទឹកដ៏សង្ហារបស់ចិន ដែលទើបឈ្នះមេដាយមាសនៅអូឡាំពិក ត្រូវគូដណ្តឹងបកអាក្រា.តថាជាប្រុសសាវា លួចលាក់មានស្រីថ្មី ទាំងនាងកំពុងពពោះ
ថ្មីៗនេះ Qin Haiyang ដែលជាអត្តពលិកហែលទឹកដ៏សង្ហារបស់ចិន ដែលទើបតែទទួលបានមេដាយមាសនៅកីឡាអូឡាំពិកឆ្នាំ ២០២៤ កន្លងទៅ ត្រូវគូដណ្តឹងចេញមុខមកហែកកេរ្តិ៍ខ្ទេច ថាជាមនុស្សប្រុសសាវា ធ្វើបាបចិត្តនាងលួចលាក់មានស្រីថ្មី ទាំងដែលនាងកំពុងតែពពោះ។
ស្រ្តីជាគូដណ្តឹងបានរៀបរាប់ដោយក្តីអួលណែនថា នាងទ្រាំទ្រគ្រប់យ៉ាងមកជាង ៦ ឆ្នាំហើយ មកទល់ពេលនេះនាងទ្រាំលែងបានទៀតហើយ នាងក៏ចង់រក្សាកេរ្តិ៍ឈ្មោះឱ្យបុរសរូបនេះដែរ តែទង្វើរបស់គេធ្វើមកលើនាងពិតជាជ្រុលហួសណាស់។ នាងបានឱ្យដឹងថា Qin Haiyang បានលួចមានក្បត់ចិត្តនាងនៅពេលដែលនាងពពោះ គេបានលួចសាសងទាក់ទងជាមួយនឹងអ្នកគាំទ្រ ព្រមទាំងអ្នកជិតខាងទៀតផង។ នាងចំណាយលុយលើគេច្រើនណាស់ ចំណាយលើរបស់ប្រ៊េនឱ្យគេតាំងពីក្បាលដល់ចុងជើង ចំណាយគ្រប់យ៉ាងដែលគេសុំ។
នៅពេលដែលនាងសុំគេបែកគ្នា គេតែងតែគំរាមនាងថានឹងធ្វើឱ្យអាជីព និង ជីវិតរបស់នាងររលាយ គេថែមទាំងថតវីដេអូរបស់នាងទុកទៀត គេក៏គំរាមថានឹងបញ្ចេញវីដេអូនេះទៅ ប៉ុន្តែលើកនេះនាងទ្រាំមិនបានបានឡើយ នាងនឹងមិនលាក់បាំងអ្វីទៀតនោះទេ នាងមានភស្តុតាងគ្រប់យ៉ាង បើនាងនិយាយមិនពិតគេអាចមកប្តឹងនាងបាន៕