គ្រូទាយល្បីនៅសតវត្សរ៍ទី ១៦ ទាយទុកថា ឆ្នាំ 2025 ខាងមុខ ពិភពលោកនឹងប្រទះហេតុការណ៍ធំៗស្មានមិនដល់
Nostradamus គឺជាអ្នកទំនាយពិភពលោក ជនជាតិបារាំងដ៏ល្បីម្នាក់ នាសតវត្សទី ១៦ ដែលបានទស្សន៍ទាយទុកនូវរឿងរ៉ាវជាច្រើននៅក្នុងសៀវភៅ Les Propheties របស់លោក ដែលបានបោះពុម្ភតាំងពីឆ្នាំ ១៥៥៥។
Nostradamus បានព្យាករណ៍ពីព្រឹត្តិការណ៍សំខាន់ៗរបស់ឆ្នាំនីមួយៗ ដែលទាក់ទងទៅនឹងវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ការផ្លាស់ប្តូររបបនយោបាយ រួមទាំងការប្រែប្រួលអាកាសធាតុ និង ការប្រែប្រួលរបស់សង្គមវប្បធម៌របស់មនុស្សជាតិ។
ក្នុងនោះ សម្រាប់ឆ្នាំ ២០២៥ ដែលនឹងខិតចូលមកដល់ខាងមុខនេះ លោក Nostradamus បានទាយឱ្យដឹងថាគ្រោះធម្មជាតិនឹងចាប់ផ្តើមវាយលុកយ៉ាងខ្លាំងនៅលើពិភពលោក ជាពិសេសគឺព្យុះ និង ទឹកជំនន់ដែលនឹងកើតឡើងជាប់ៗគ្នា ធ្វើឱ្យមនុស្សកាន់តែពិបាកក្នុងការរស់នៅ។
លោកក៏បានទស្សន៍ទាយថានឹងមានការចម្រូងចម្រាស់រឿងនយោបាយ ព្រមទាំងសង្រ្គាមលោកលើកទី ៣ ទៀតផង លើសពីនេះទៅទៀត ពិភពលោកនឹងប្រទះវិបត្តិសេដ្ឋកិច្ចដ៏ធំ ដែលបង្កឱ្យមានការខ្វះខាតធនធានគ្រប់បែបយ៉ាង ជាពិសេសគឺការខ្វះខាតអាហារ៕
ប្រភព៖ Sanook