វឌ្ឍនៈ ប្រ៊ូវើរី រៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តី និង ប្រដាល់គុនខ្មែរ តាមបណ្តាខេត្តក្រុងជាច្រើន ដើម្បីអបអរពិធីបុណ្យអុំទូក
អុំទូកឆ្នាំនេះ កាន់តែកក្រើក និង អស្ចារ្យ ដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី ប្រដាល់គុនខ្មែរ ព្រមទាំងរៀបចំតែងលម្អនៅតាមបណ្តាផ្លូវមួយចំនួន និង ចូលរួមបណ្តែតប្រទីតរបស់ វឌ្ឍនៈ គ្រុប នៅមុខព្រះបរមរាជវាំង ដើម្បីបន្តចែករំលែកពេលវេលាល្អ និង ផ្តល់ភាពសប្បាយរីករាយជាមួយប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា។
ជារៀងរាល់ឆ្នាំ វឌ្ឍនៈ ប៊្រូវើរី តែងតែចូលរួមប្រារព្ធពិធីបុណ្យតូចធំជាច្រើន ហើយសម្រាប់ពិធីបុណ្យអុំទូកឆ្នាំនេះ វឌ្ឍនៈ ប៊្រូវើរី បានសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម កណ្តាល តាកែវ ត្បូងឃ្មុំ ឧត្តរមានជ័យ ពោធិ៍សាត់ ស្ទឹងត្រែង រតនគិរី កោះកុង ព្រៃវែង កំពង់ធំ បន្ទាយមានជ័យ រៀបចំការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ព្រមទាំងការប្រគំតន្ត្រីខ្នាតយក្ស «ពេលវេលាល្អ អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក» ជាមួយវត្តមានចូលរួមដោយតារាចម្រៀងល្បីៗ និង កំពូលអ្នកប្រដាល់ជាតិ និង អន្តរជាតិមកពីគ្រប់ទិសទី ដែលការរៀបចំនេះនឹងប្រពឹត្តទៅតាមបណ្តាខេត្តនានាទៅចាប់ពីពាក់កណ្តាលខែតុលានេះ រហូតដល់ពាក់កណ្តាលខែវិច្ឆិកានៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក នៅទីក្រុងភ្នំពេញ នាថ្ងៃទី ១៤ រហូតដល់ ១៦ វិច្ឆិកា។
ហ្វេនៗនៅតាមខេត្តក្រុងនីមួយៗខាងលើនឹងទទួលបានភាពរីករាយ បង្កើតអនុស្សាវរីយសប្បាយៗក្នុងព្រឹត្តិការណ៍អុំទូកឆ្នាំ ២០២៤ របស់ វឌ្ឍនៈ ប្រ៊ូវើរី ដែលមានទាំងកម្មវិធីប្រគំតន្រ្តី កម្មវិធីប្រដាល់ ការប្រណាំងទូកង ការបាញ់កាំជ្រួច ការតាំងពិព័រណ៍ និង ស្តង់អាហារចម្រុះសម្បូរបែប ដែលអាចឱ្យបងប្អូនរីករាយក្នុងការដើរទស្សនា ទិញទំនិញ ភ្លក្សរសជាតិម្ហូប និងការលេងហ្គេមកម្សាន្តជាច្រើនទៀត ជាពិសេសក្រេបរសជាតិផលិតផល វឌ្ឍនៈ ប្រ៊ូវើរី ដ៏ឈ្ងុយឆ្ងាញ់ ជាមួយឱកាសឈ្នះរង្វាន់ជាច្រើន៕