EDC ជូនដំណឹង! ចាប់ពីស្អែកដល់ថ្ងៃ ២០ ខណ្ឌមួយចំនួននៅភ្នំពេញ អាចរអាក់រអួលអគ្គិសនីប្រើប្រាស់ ចន្លោះពេលវេលានេះ
នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ នេះ អគ្គិសនីកម្ពុជា បានជូនដំណឹងស្ដីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួលចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់មួយចំនួនទៅតាមពេលវេលា ចាប់ពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ ស្អែកនេះ ដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤។
ក្នុងនោះ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដោយស្នើសុំអភ័យទោសទុកជាមុន ខណៈតំបន់ដែលនឹងមានផលប៉ះពាល់នោះមានដូចជា ៖
១. ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ ៖
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌមានជ័យ និង ខណ្ឌច្បារអំពៅ
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌកំបូល
២. ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៤ ៖
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌឫស្សីកែវ និង ខណ្ឌច្បារអំពៅ
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌពោធិ៍សែនជ័យ
៣. ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ ៖
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌចំការមន និង ខណ្ឌមានជ័យ៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖