បើកទុកឱ្យពេញៗធុង! សង្កាត់មួយចំនួន ក្នុងខណ្ឌ ៣ នេះ នឹងត្រូវដាច់ទឹកប្រើប្រាស់តាមពេលវេលា និង ម៉ោងកំណត់
នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌចំនួន ៣ គឺខណ្ឌច្បារអំពៅ ខណ្ឌចំការមន និង ខណ្ឌឫស្សីកែវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីជួសជុល និង តភ្ជាប់បំពង់ចែកចាយទឹកស្អាត។
ជាក់ស្ដែងទីតាំង និង ពេលវេលាដែលត្រូវផ្អាកការផ្គត់ផ្គង់ទឹកមានដូចជា ៖
១. សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មីទំហំ ១០០ មម ចំនួន ០១ ទីតាំងនៅលើផ្លូវលេខ ៤១ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ២៩៤ ដល់ផ្លូវលេខ ២៤៥ (ចូលក្នុងបរិវេណអាគារ ODOM Phnom Penh) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤។ ការងារកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទី និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់តំឡើងរួច។
២. សង្កាត់ច្រាំងចំរេះទី ១ និង សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ៦៣ មម ចំនួន ០១ ទីតាំង នៅលើចិញ្ចើមផ្លូវជាតិលេខ ៥ (ចិញ្ចើមខាងកើត) ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ១១៤R ដល់ផ្លូវលេខ ១០៨R ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី ១ និង សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។
៣. សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ៦៣ មម ចំនួន ០១ ទីតាំង នៅលើចិញ្ចើមផ្លូវលេខ ៦១៨ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៣៦៩ ដល់ផ្លូវលេខ ៦១២ ក្នុងសង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។
៤. សង្កាត់និរោធ ខណ្ឌច្បារអំពៅ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងតំឡើងបង្គោលពន្លត់អគ្គីភ័យទំហំ ៨០ មម ចំនួន ២ ទីតាំង នៅលើចិញ្ចើមផ្លូវលេខ ៧២១ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីចន្លោះផ្លូវជាតិលេខ ១ ដល់ផ្លូវលេខ ៨៧០ (ក្នុងបុរីប៉េងហួត បឹងស្នោ) ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤។ ការងារតំឡើងបង្គោលពន្លត់អគ្គីភ័យថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោងគឺ ចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលតំឡើងរួច៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖