(វីដេអូ) នៅប្រទេស Bolivia ៖ សិស្សស្រីម្នាក់កំពុងអង្គុយរៀនសុខៗ ត្រូវសង្សារចាស់ចូលដល់ថ្នាក់-សំ/ឡេះ យ៉ាងរ/ន្ធ-ត់ ផ្អើលពេញថ្នាក់
ថ្មីៗនេះ មានរឿងរ៉ាវឃាតកម្មនៅនឹងភ្នែកស្រស់ៗដ៏គួរឱ្យរន្ធត់មួយ បានកើតឡើងនៅប្រទេសប៊ូលីវៀរ ដែលមាននារីម្នាក់ត្រូវសង្សារចាស់ចូលចាក់សម្លាប់ដល់ក្នុងថ្នាក់រៀន បណ្តាលឱ្យនាងបានស្លាប់នៅនឹងកន្លែងកើតហេតុ។
តាមព័ត៌មាន documentingreality ក្នុងប្រទេសប៊ូលីវៀរ បានឱ្យដឹងថា នារីរងគ្រោះមានវ័យ ២៣ ឆ្នាំ នាងមកពីតំបន់ Palos Blancos ហើយមកសិក្សាតែម្នាក់ឯងនៅក្នុងសាលា simon bolivar នៅក្នុងទីក្រុង Caranavi រដ្ឋ La paz ។ នៅក្នុងថ្ងៃកើតហេតុ នារីរងគ្រោះត្រូវបានជនដៃដល់ជាសង្សារចាស់ ដែលសិក្សានៅសាលាជាមួយគ្នា កាន់កាំបិតចូលមកចាក់ដល់ក្នុងថ្នាក់រៀននៅនឹងមុខសិស្សផ្សេងៗរហូតដល់ទៅ ៣៩ កាំបិត បង្កឱ្យមានការជ្រួលច្របល់ និង រន្ធត់ពេញសាលាតែម្តង។
ក្រោយកើតហេតុ នារីរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសលក៏ត្រូវបានបាត់បង់ជីវិត រួចក៏ត្រូវបានបញ្ជូនទៅធ្វើបុណ្យសពតាមសាសនា។ ដោយឡែកជនដៃដល់វិញ បានត្រូវរបួសនៅត្រង់ភ្លៅ ហើយក៏ត្រូវប៉ូលិសឃាត់ខ្លួនបាននៅនឹងកន្លែង រួចបញ្ជូនបន្តទៅសួរនាំតាមផ្លូវច្បាប់ផងដែរ៕
ចុចទស្សនាវីដេអូក្នុងប្រភពនេះ ៖ documentingreality