ក្ដៅៗ! តារាជួរមុខ ៣ នាក់ ដែលពាក់ព័ន្ធករណីឆបោកក្នុងក្រុមហ៊ុន The Icon Group ត្រូវតុលាការបដិសេធមិនឱ្យធានាខ្លួន និង បានបញ្ជូនទៅឃុំឃាំង
ករណីឆបោករបស់ក្រុមហ៊ុន The Icon Group បានធ្វើឱ្យមានការផ្ទុះក្តៅគគុកខ្លាំងណាស់ក្នុងប្រទេសថៃនាខណៈនេះ ក៏ព្រោះតែមានការពាក់ពន្ធជាមួយនឹងតារាល្បីៗរហូតដល់ទៅ ៣ នាក់ គឺពិធីករល្បី Kan Kantathavorn តារាស្រី Min Pechaya និង តារាជើងចាស់ Sam Yuranunt ដែលអ្នកទាំង ៣ នាក់នេះ គឺស្ថិតក្នុងចំណោមជនសំខាន់ទាំង ១៨ នាក់ដែលបានធ្វើការនៅក្នុងក្រុមហ៊ុននោះ។
យ៉ាងណាមិញ ក្នុងនោះក្រោយពីការស៊ើបអង្កេតប្រមូលភស្តុតាង តារាទាំង ៣ រួមជាមួយនឹងបុគ្គលទាំង ១៦ នាក់ទៀត ក៏ត្រូវបានតុលាការចេញដីកាឃាត់ខ្លួន ហើយបើតាមព័ត៌មានបានឱ្យដឹងថា Kan, Min និង Sam បានសូមការធានាខ្លួនឱ្យបាននៅក្រៅឃុំខណៈដំណើរការក្តីនេះ ដោយស្នើឱ្យតុលាការចំនួន ២ លានបាតក្នុងម្នាក់ តែក៏ត្រូវបានតុលាការបដិសេធ និង បានបញ្ជូនខ្លួនទៅកាន់ទីឃុំឃាំងរួចរាល់ហើយ។
ក្នុងនោះ ជនសង្ស័យទាំងអស់ត្រូវបែងចែកជាពីរ គឺជនសង្ស័យភេទប្រុសដែលមាន Kan និង Sam ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារពិសេសនាទីក្រុងបាងកក ចំណែកឯជនសង្ស័យភេទស្រី ដែលមាន Min និងបុគ្គលផ្សេងៗទៀត ត្រូវបានគេបញ្ជូនទៅឃុំនៅស្ថាប័នអប់រំកែប្រែស្ត្រី៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ MGRONLINE