នៅថៃ! អាយុ ៤៤ ឆ្នាំហើយនៅវក់ហ្គេមខ្លាំងដូចស្ទាវ ដល់ថ្នាក់បែកគំនិតទៅដុតឡានអ្នកជិតខាងឆេះអស់ ៣ គ្រឿង
កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ បុរសជនជាតិថៃម្នាក់ ត្រូវបានប៉ូលិសក្របួចជាប់ ក្រោយពីវក់ហ្គេមខ្លាំងពេក ដល់ថ្នាក់បែកគំនិតទៅដុតឡានអ្នកជិតខាងឱ្យខូចខាតអស់រហូតដល់ទៅ ៣ គ្រឿង។
តាមព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ខាងអាជ្ញាធរបានទទួលការរាយការណ៍ពីហេតុការណ៍អគ្គីភ័យនៅកន្លែងចតឡានមួយកន្លែង ដែលបង្កឱ្យមានការឆាបឆេះរថយន្តរហូតដល់ទៅ ៣ គ្រឿង។ ក្នុងនោះ អាជ្ញាធរបានធ្វើការស៊ើបអង្កេតទៅក៏ឃើញថា ហេតុការណ៍អគ្គិភ័យនេះ គឺមានបុគ្គលមានចេតនាបង្កឡើង ទើបបានស្រាវជ្រាវបន្តរហូតចាប់បានជនដៃដល់។
យ៉ាងណាមិញ ក្នុងនោះជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួន គឺជាប្រុស មានវ័យ ៤៤ ឆ្នាំ គ្មានការងារធ្វើ មួយថ្ងៃៗគិតតែពីវក់លេងហ្គេមរហូតដល់កើតការបែកគំនិត និង បានចេញទៅបង្កហេតុការណ៍ខាងលើនេះ។ ដោយឡែក ចុងក្រោយជនដៃដល់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅចាត់ការតាមផ្លូវច្បាប់ផងដែរ៕
ប្រភព៖ AmarinTV