ម៉ោង ៤ ទៀបភ្លឺ នារីស្រស់ស្អាតម្នាក់ ទុកឡានចោលលើស្ពានជ្រោយចង្វារ រួចលោ.តទឹកបញ្ច-/ប់ជី-វិ.-ត
ជារឿងដ៏គួរឱ្យសោកស្ដាយ និង នឹកស្មានមិនដល់ នៅវេលាម៉ោង ៤ ទៀបភ្លឺ ឈានចូលថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ មានករណីនារីម្នាក់ បានលោតទឹកបញ្ចប់ជីវិតលើស្ពានជ្រោយចង្វា នៅចំណុចភូមិសាស្ត្រសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំង។
ទាក់ទិនទៅនឹងករណីនេះ តាមប្រភពព័ត៌មានក្នុងស្រុកបានបញ្ជាក់ឱ្យបានដឹងថា ស្ត្រីដែលបានសម្រេចចិត្តលោតទឹកបញ្វប់ជីវិតនោះ បានបើករថយន្តម៉ាក Toyota Prius ស្លាកលេខ 2CA-4950 ឡើងទៅលើស្ពានជ្រោយចង្វារ ហើយបើកទ្វាររថយន្តលោតចុះពីលើស្ពានបានសម្រេច ដោយបានបន្សល់ទុកនូវរថយន្ត Prius ពណ៌ស ស្លាកលេខ 2CA-4950 នៅលើស្ពាន នាវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤។
ក្រោយប្រទះឃើញហេតុការណ៍បែបនេះ ប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីទាក់ទងទៅកាន់សាច់ញាតិក្រុមគ្រួសារនារីរងគ្រោះ ឱ្យទទួលបានដំណឹង និង មកទីតាំងកើតហេតុខាងលើ៕
ប្រភព និង រូបភាព ៖ Fresh news Live