ទៀតហើយ! ធ្លាក់យន្តហោះមួយគ្រឿងនៅឥណ្ឌូនេស៊ី បណ្តាលឱ្យមនុស្ស ៤ នាក់បានបាត់បង់ជីវិ./ត
កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ មានហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងគួរឱ្យរន្ធត់នៅឯប្រទេសឥណ្ឌូនេស៊ី ដែលបណ្តាលឱ្យមនុស្សចំនួន ៤ នាក់បានបាត់បង់ជីវិត។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងទៅលើយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Sam Air ដោយបានធ្លាក់នៅម្តុំព្រលានយន្តហោះ Panua ក្នុងខេត្ត Gorontalo ដោយបានបណ្តាលមនុស្សចំនួន ៤ នាក់បានបាត់បង់ជីវិត។ ក្នុងនោះ ជនរងគ្រោះទាំងអស់ត្រូវបានគេដឹងថា មានអ្នកបើកយន្តហោះ ១ នាក់ ជំនួយការ ១ នាក់ ព្រមទាំងអ្នកជំនាញខាងម៉ាស៊ីន ២ នាក់ និង ១ នាក់ទៀត គឺជាអ្នកដំណើរ។
យ៉ាងណាមិញ សាកសពរបស់ជនរងគ្រោះទាំង ៤ នាក់ ត្រូវបានគេបញ្ជូនទៅឱ្យក្រុមគ្រួសារ ដោយឡែកអាជ្ញាធរក៏បានកំពុងតែធ្វើការស៊ើបអង្កេតបន្ត ដើម្បីរកមូលហេតុនៃការធ្លាក់នេះផងដែរ៕
ប្រភព៖ TEMPO.CO