ប្រញាប់ឡើង! ក្រសួងសេដ្ឋកិច្ច រើសបុគ្គលិកជាប់កិច្ចសន្យាច្រើនរូប ក្នុងតួនាទី ១០ មុខតំណែងនេះ
នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ នេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ១៦ រូប ដើម្បីចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ស្របគ្នានេះផងដែរ មុខតំណែងដែលត្រូវបំពេញការងារមានដូចជា ៖
១. បុគ្គលិកអភិវឌ្ឍកម្មវិធីអ៊ិនធឺណិតផ្នែកខាងក្រោយ ចំនួន ០៤ រូប
២. បុគ្គលិកអភិវឌ្ឍកម្មវិធីអ៊ិនធឺណិតផ្នែកខាងមុខ ចំនួន ០៤ រូប
៣. បុគ្គលិកផ្នែកគ្រប់គ្រងកម្មវិធីមេ ចំនួន ០១ រូប
៤. បុគ្គលិកផ្នែកវិស្វកម្មកុំព្យូទ័រ ចំនួន ០១ រូប
៥. បុគ្គលិកផ្នែកប្រតិបត្តិមជ្ឈមណ្ឌលទិន្នន័យ ចំនួន ០១ រូប
៦. បុគ្គលិកផ្នែកវិស្វករបណ្តាញតភ្ជាប់ ចំនួន ០១ រូប
៧. បុគ្គលិកផ្នែកគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា ចំនួន ០១ រូប
៨. បុគ្គលិកផ្នែកអភិបាលកិច្ច និង ហានិភ័យបច្ចេកវិទ្យា ចំនួន ០១ រូប
៩. បុគ្គលិកផ្នែកវិស្វកម្មសុវត្ថិភាពបច្ចេកវិទ្យា ចំនួន ០១ រូប
១០. បុគ្គលិកផ្នែកគ្រប់គ្រងប្រតិបត្តិការសុវត្ថិភាព ចំនួន ០១ រូប
ចំពោះការទទួលពាក្យ ចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ១៧:០០ នាទី ខណៈគេហទំព័រសម្រាប់ដាក់ពាក្យ៖ https://digitaleconomy.mef.gov.kh/។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ឬ តេលេក្រាម +855 99 280 898 និង +855 16 939 168 (នៅរៀងរាល់ម៉ោងធ្វើការ)៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖