EDC ជូនដំណឹង! ចាប់ពីស្អែក ដល់ថ្ងៃ ២៧ ខណ្ឌមួយចំនួននៅភ្នំពេញ អាចរអាក់រអួលអគ្គិសនីប្រើប្រាស់ ចន្លោះពេលវេលានេះ
នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ នេះ អគ្គិសនីកម្ពុជា បានជូនដំណឹងស្ដីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួលចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់មួយចំនួនទៅតាមពេលវេលា ចាប់ពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ ស្អែកនេះ ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤។
ក្នុងនោះ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដោយស្នើសុំអភ័យទោសទុកជាមុន ខណៈតំបន់ដែលនឹងមានផលប៉ះពាល់នោះមានដូចជា ៖
១. ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ ៖
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌឬស្សីកែវ
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌជ្រោយចង្វារ
២. ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ ៖
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌ៧មករា ខណ្ឌឬស្សីកែវ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ និង ខណ្ឌកំបូល។
៣. ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៤ ៖
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌសែនសុខ
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និង ខណ្ឌកំបូល
៤. ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ៖
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌឬស្សីកែវ
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌពោធិ៍សែនជ័យ៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖