ហួសចិត្ត! ម្ដាយក្មេងរងគ្រោះម្នាក់ ដែលស្ល-ា.//ប់ក្នុងហេតុការណ៍ឆេះឡានក្រុងនៅថៃថ្ងៃមុន ត្រូវអ្នកជិតខាងចោមរោមខ្ចីលុយព្រាត ពេលទទួលបានសំណងពីរដ្ឋ
កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ មានហេតុការណ៍ឆេះឡានក្រុងសិក្សារបស់សិស្សសាលាមួយគ្រឿងនៅប្រទេសថៃ ដែលធ្វើឱ្យមហាជនតក់ស្លុត និង ចងចាំមិនភ្លេច ព្រោះវាបានយកជីវិតសិស្សតូចៗរហូតដល់ ២០ នាក់ និង គ្រូចំនួន ៣ នាក់ទៀត។
យ៉ាងណាមិញ ក្រោយពីកើតហេតុ គណៈកម្មាធិការមូលនិធិជួយជនរងគ្រោះដោយគ្រោះមហន្តរាយ បានផ្តល់ប្រាក់សំណងសរុបក្នុងម្នាក់ចំនួន ២.៣៩ លានបាត ស្មើប្រមាណ ៧ ម៉ឺនដុល្លារអាមេរិកទៅកាន់ក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់ ដោយជាជំនួយមកពីស្ថាប័នផ្សេងៗជាច្រើន។
ដោយឡែក មិនយូរប៉ុន្មានស្រាប់តែមានម្តាយរបស់ក្មេងជនរងគ្រោះម្នាក់ បានទម្លាយនៅលើបណ្តាញសង្គមរបស់ខ្លួនថា នាងសុំចិត្តទៅដល់អ្នកជិតខាងទាំងអស់ឱ្យឈប់នាំគ្នាមកខ្ចីលុយនាងទៀត នាងមិនបានត្រូវឆ្នោតនោះទេ កូននាងស្លាប់មួយទាំងមូល បើអាចសាកមកធ្វើជានាងម្តង ទើបយល់អារម្មណ៍នេះថាវាឈឺចាប់ប៉ុនណា។
យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវមួយនេះ ត្រូវបានគេចែកចាយទៅ មានមហាជនច្រើនណាស់ សម្តែងក្តីហួសចិត្ត មិននឹកស្មានថាមានអ្នកមិនចេះគិត និង មុខលុយលើគំនរទុក្ខអ្នកដទៃដល់ថ្នាក់នេះឡើយ៕
ប្រភព៖ Kapook