ពូកែយកឡានទៅចតបាំងកន្លែងគេដាក់សំរាមពេក មានអីអ្នកភូមិនាំគ្នាយកសំរាមដាក់ពេញលើឡានស្អុយគគ្រុក
មហាជននៅតាមបណ្តញសង្គមក្នុងប្រទេសម៉ាឡេស៊ី កំពុងតែហួសចិត្តជាមួយនឹងករណីមួយ ដែលមានអ្នកភូមិននាំគ្នាយកសំរាមស្អុយគគ្រុកទៅបោះចោលពីលើឡានមួយគ្រឿង ដោយសារតែម្ចាស់ឡាននោះចេះតែបើកមកចតបាំងកន្លែងដាក់សំរាមពេក។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅម្តុំអាផាតមិនមួយកន្លែងនាប្រទេសម៉ាឡេស៊ី ដោយមានឡានមួយគ្រឿង ចេះតែមកចតចំកន្លែងចោលសំរាមរបស់អាផាតមិនជារឿយៗហាក់ដូចជាមិនចាប់អារម្មណ៍មើលអ្វីសោះ រហូតដល់ថ្ងៃមួយអ្នកនៅទីនោះក៏កើតការខឹងមិនសុខចិត្ត ក៏បានព្រួតដៃគ្នាឱ្យមេរៀនមួយទៅកាន់ម្ចាស់ឡាន។
ក្នុងនោះ គេបាននាំគ្នាយកធុងសំរាមទៅដាក់ឃាំងពីមុខឡានវិញ អ្នកខ្លះក៏បានយកសំរាមទៅដាក់ពីលើឡាន មានទាំងពូកចាស់បោះចោល មានទាំងថង់សំរាមពាសពេញ ឱ្យមើលទៅដូចជាឡាននោះជាធុងសំរាមអ៊ីចឹងឯង។ យ៉ាងណាមិញ ទង្វើនេះមិនត្រឹមតែជាការផ្តល់មេរៀនទៅកាន់ម្ចាស់ឡាននោះទេ តែក៏ជាមេរៀនមួយសម្រាប់ឱ្យអ្នកផ្សេងៗឱ្យចេះគិតត្រិះរិះក្នុងការចតឡានឱ្យចំកន្លែងត្រឹមត្រូវផងដែរ៕
ប្រភព៖ Kapook