ចង់មានរាសីល្អលុយចូល នារីម្នាក់យកកាបូប LV ទៅបញ្ចុះមន្តអាគម ចុងក្រោយទឹកភ្នែក ព្រោះគ្រូចារយ័ន្តលើលុបលែងជ្រះ
ថ្មីៗនេះ នារីជនជាតិថៃម្នាក់បានទម្លាយរឿងរ៉ាវដ៏គួរឱ្យហួសចិត្តមួយរបស់ខ្លួន ដោយនាងបានយកកាបូបម៉ាកប្រ៊េនតម្លៃរាប់ពាន់ដុល្លារទៅបញ្ចុះមន្តអាគម តែត្រូវគ្រូចារយ័ន្តពីលើ រហូតដល់លុបមិនចេញ។
នារីរូបនេះបានរៀបរាប់នៅតាមបណ្តាញសង្គមថា នាងបានទៅធ្វើបុណ្យនៅកន្លែងស័ក្តិសិទ្ធិមួយកន្លែង ចៃដន្យមានព្រាហ្មណ៍នៅទីនោះបបួលនាងឱ្យចុះអាគមទៅលើកាបូបប្រ៊េន LV របស់នាង ដើម្បីជាការនាំសិរីសួស្តី និង លុយកាក់លាភជ័យចូលក្នុងកាបូប។ នាងក៏បានឱ្យព្រាហ្មណ៍ចុះអាគមឱ្យ តែមិននឹកស្មានថាព្រាហ្មណ៍នោះបានចារយ័ន្តពីលើ ដែលចុងក្រោយនាងខំព្យាយាមលុបយ៉ាងណាក៏លុបមិនជ្រះដែរ។
យ៉ាងណាមិញ នាងពិតជាពិបាកចិត្តមិនតិចឡើយ ព្រោះបើមានស្នាមយ៉ាងនេះហើយនាងលក់ចេញវិញក៏មិនបានថ្លៃនោះដែរ រីឯមហាជនវិញបានត្រឹមតែលួងចិត្តនាង ដោយសង្ឃឹមថានឹងមានលុយកាក់ហូរចូលកាបូបពេញៗឱ្យសមតាមមន្តដែលបានបញ្ចុះចុះ នឹងអាលនាងបានទិញកាបូបថ្មីៗទៀត ព្រោះកាបូបនេះយ៉ាងណាក៏លក់មិនចេញដែរ៕
ប្រភព៖ Kapook