គួរឱ្យអាណិត! បុរសម្នាក់ត្រូវដំរីជាន់រហូតអស់បុណ្យ ក្រោយព្យាយាមចូលទៅជិតវាដើម្បីថតរូប
ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅភាគកណ្ដាលប្រទេសឥណ្ឌា ដោយបុរសម្នាក់ឈ្មោះ Srikant Satre អាយុ ២៣ ឆ្នាំ ត្រូវបានដំរីព្រៃជាន់រហូតស្លាប់ក្រោយលោក និង មិត្តភក្តិ ព្យាយាមថតរូបលេងជាមួយវា។
តាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា មុនកើតហេតុ លោក Srikant Satre និង មិត្តភក្តិលោក ២ នាក់ទៀតបាននាំគ្នាដើរផ្សងព្រេងចូលព្រៃ Abapur នៅជិតក្រុង Gadchiroli ព្រោះឮថាមានដំរីមួយក្បាលត្រូវបានគេប្រទះឃើញនៅក្បែរនោះ។ ចូលទៅដល់ក្នុងព្រៃក៏បានឃើញដំរីដូចគេថាមែន ទើបពួកគេអរនាំគ្នាទៅឈរថតរូបជាមួយសត្វដំរីមួយក្បាលនោះ។
ភាពសប្បាយបានប្រែជាទុក្ខសោកដ៏រន្ធត់ ព្រោះដំរីព្រៃដែលពួកគេថតរូបជាមួយនោះក៏បានមកវាយប្រហារពួកគេ ហើយក៏សម្លាប់លោក Satre ខណៈលោកព្យាយាមថតរូប selfie ជាមួយវា។ ចំណែកមិត្តរបស់លោក ២ នាក់ផ្សេងទៀត មានសំណាងរត់គេចផុតមិនគ្រោះថ្នាក់ដល់ជីវិត៕
ប្រភព៖ Daily Mail