ទំនេរបបួលគ្នាទៅតស់! នៅជ្រោយចង្វារ មានពិព័រណ៍សៀវភៅខ្នាតធំ លក់បញ្ចុះតម្លៃ ១១ ថ្ងៃពេញ បើកដល់ម៉ោង ១២ យប់
គិតត្រឹមថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ នេះ គឺជាថ្ងៃទី ៥ ហើយនៃកម្មវិធីពិព័រណ៍សៀវភៅខ្នាតធំ BIG BAD WOLF ដែលមានសៀវភៅខ្មែរ សៀវភៅអង់គ្លេសរាប់សែនក្បាល លក់បញ្ចុះតម្លៃពិសេសពី ១០% ទៅ ៥០%។
កម្មវិធីពិព័រណ៍សៀវភៅខ្នាតធំ BIG BAD WOLF នេះផងដែរ បានដាក់តាំងលក់សៀវភៅជាច្រើនប្រភេទ នៅផ្សាររុងរឿង ជ្រោយចង្វារ ចាប់ពីថ្ងៃទី ២៤ ខែតុលា រហូតដល់ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។
អាស្រ័យហេតុនេះ សម្រាប់ប្រិយមិត្តចូលចិត្តការអាន អាចទៅជាវសៀវភៅដែលលោកអ្នកពេញចិត្ត ជាមួយការលក់បញ្ចុះតម្លៃពិសេសពី ១០% ទៅ ៥០% ក្នុងកម្មវិធីពិព័រណ៍សៀវភៅខ្នាតធំ BIG BAD WOLF ដែលមានបើកលើកចាប់ពីវេលាម៉ោង ១០:០០ ព្រឹក រហូតដល់ម៉ោង ១២:០០ យប់៕
រូបភាព ៖ MindBooks