ក្ដៅៗ! ក្រសួងប្រកាសថា បាក់ឌុបឆ្នាំនេះ មានអ្នកជាប់សរុប ៧៩% ចំណែកអ្នកជាប់និទ្ទេស A សរុប ២២១៦ នាក់
នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ នេះ ក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។
ក្រសួងអប់រំ យុវជន និង កីឡា បានបញ្ជាក់ឱ្យបានដឹងថា ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ សម្រាប់រាជធានីភ្នំពេញ និង ខេត្តកណ្តាល និង ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀត។
ក្នុងនោះជាលទ្ធផល បេក្ខជនប្រឡងជាប់សរុបមាន ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួនបេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និង និទ្ទេស E ចំនួន ៣៥ ០៧៦ នាក់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖