សិស្សប្រុសប្រឡងបាក់ឌុប បាននិទ្ទេស A គ្រប់មុខវិជ្ជា មកពីសាលាទួនហ្វា ២ រៀនក៏ពូកែ រូបរាងក៏សង្ហា
នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ នេះ គឺជាថ្ងៃប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ នៅភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាល។
ចំពោះលទ្ធផលប្រឡង នៅមណ្ឌលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ គេសង្កេតឃើញមានបេក្ខភាពប្រឡងបាក់ឌុបចំនួនពីររូប នៅមណ្ឌលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលទទួលបានលទ្ធផលនិទ្ទេស A គ្រប់មុខវិជ្ជាទាំងអស់ កំពុងទទួលបានការកោតសរសើរ និង អបអរសាទរយ៉ាងច្រើនពីមហាជន។
ក្នុងចំណោមបេក្ខជនទាំង ២ រូប គឺមានបេក្ខភាពភេទប្រុសមួយរូប មានឈ្មោះ ដូ ឆាយ ភេទប្រុស មកពីវិទ្យាល័យទួនហ្វា ២ កើតថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០០៤ មណ្ឌលអនុវិទ្យាល័យចតុមុខ ថ្នាក់វិទ្យាសាស្ត្រ ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា៕