អ្នកគ្រូ ណាលី ថាយុគ ៩ អ្នកលាបពណ៌ប្រឌិតរឿងបំផ្លាញគេ ត្រៀមបង់ខាតទ្រព្យដោយសារមាត់ឱ្យហើយទៅ
សម័យបច្ចុប្បន្នឆ្នាំ ២០២៤ នេះ គ្រូចិនសែល្បីៗជាច្រើន រមែងតែងហៅថាជាសម័យយុគ៩ ដែលចូលមកដល់បរិបថយុគ ៩ នេះ គ្រូចិនសែក៏ធ្លាប់ចង្អុលប្រាប់ពីអត្ថន័យថា ជាយុគដែលពិត ឃើញជាក់ស្ដែង ធ្វើល្អបានល្អ ចំណែកអ្នកដែលចូលចិត្តប្រឌិតរឿងលាបពណ៌បំផ្លាញកិត្តិយសអ្នកដទៃ នឹងមើលឃើញកម្មផលតាមទាន់ឆាប់ៗ។
ជាក់ស្ដែង ថ្មីៗនេះ អ្នកគ្រូចិនសែដ៏ល្បីជំនាញផ្នែកមើលហុងស៊ុយ និង ព្យាករណ៍ព្រឹត្តិការណ៍ធំៗ ឡុង ណាលី បានចែករំលែកមហាជនតាមរយៈគណនីហ្វេសប៊ុកអ្នកគ្រូផ្ទាល់ បង្ហោះពីកម្មផលរបស់អ្នកចូលចិត្តលាបពណ៌អ្នកដទៃ អាចនឹងជួបរឿងបង់ខាតទ្រព្យសម្បត្តិដោយសារមាត់មិនខាន។
អ្នកគ្រូ ឡុង ណាលី បានលើកឡើងក្នុងន័យដាស់តឿនយ៉ាងខ្លីនៅក្នុងសម័យយុគ ៩ នេះថា ៖ «យុគ ៩ នេះ អ្នកលាបពណ៌ប្រឌិតរឿងបំផ្លាញកិត្តិយសអ្នកដទៃ នឹងចូលតារាងម្តងម្នាក់ៗ ហើយអាចបង់ខាតទ្រព្យសម្បត្តិដោយសារមាត់ដោយនឹកស្មានមិនដល់»៕