នៅថៃ ពេលសម្រាលកូន គ្រូពេទ្យធ្វេសប្រហែលធ្វើឱ្យធ្លាក់ម្ជុលចូលក្នុងស្បូ.ន រងការឈឺចាប់ជាង ១៨ ឆ្នាំ នៅមិនទាន់វះកាត់យកចេញបាន
ថ្មីៗនេះ មានស្រ្តីម្នាក់បានទម្លាយរឿងរ៉ាវរបស់ខ្លួនដើម្បីសុំជំនួយ ដោយនាងបានសម្រាលកូន ហើយត្រូវគ្រូពេទ្យធ្វេសប្រហែសធ្វើឱ្យធ្លាក់ម្ជុលចូលទៅក្នុងស្បូនតាំងពី ១៨ ឆ្នាំមុន មកទល់ពេលនេះនៅតែមិនទាន់វះកាត់យកចេញបាន។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះមានវ័យ ៣៦ ឆ្នាំ ជាអ្នកខេត្ត Narathiwat ប្រទេសថៃ ហើយកាលពី ១៨ ឆ្នាំមុន នាងបានទៅសម្រាលកូននៅមន្ទីរពេទ្យមួយកន្លែង តែចៃដន្យគ្រូពេទ្យដែលសម្រាលឱ្យនោះបានធ្វើម្ជុលធ្លាក់ចូលទៅក្នុងស្បូនរបស់នាង។ កាលនោះគ្រូពេទ្យរូបនោះ ក៏បានព្យាយាមយកចេញមកវិញដែរ ប៉ុន្តែយកមិនបាន ទើបក៏ទុកនៅក្នុងនោះ ដែលធ្វើឱ្យនាងចេះតែឈឺចាប់មកជារឿយៗ រហូតដល់ពេលទ្រាំមិនបានក៏បានសម្រេចចិត្តទៅពេទ្យពិនិត្យទៀតកាលពីឆ្នាំ ២០២៣ កន្លងទៅ។
យ៉ាងណាមិញ គ្រូពេទ្យក៏បានឃើញថាមានម្ជុលនៅក្នុងស្បូនរបស់នាងមែន ហើយក៏បានបញ្ជូននាងទៅធ្វើការវះកាត់ ប៉ុន្តែម្ជុលនោះចេះតែចលនានៅក្នុងស្បូននាងជានិច្ច ធ្វើឱ្យគ្រូពេទ្យពិបាកធ្វើការវះកាត់យកចេញជាខ្លាំង ហើយចុងក្រោយក៏ត្រូវពន្យារការវះកាត់រហូត។ ដោយឡែក មកទល់ពេលនេះ នាងក៏ត្រូវចេញចូលមន្ទីរពេទ្យមួយខែ ៣ ទៅ ៤ ដង បើទោះជាមានប័ណ្ណពិសេសក្នុងការព្យាបាលមែន តែនាងត្រូវចំណាយថ្លៃធ្វើដំណើរជាប្រចាំ ម្យ៉ាងគ្រួសារនាងជាអ្នកមិនសូវមានធនធាន ទើបមានតែងសុំជំនួយពីមហាជន និង សមាគមន៍ដែលពាក់ព័ន្ធប៉ុណ្ណោះ៕
ប្រភព៖ AMARINTV