បាត់កូនប្រុសអស់ ៤ ឆ្នាំ តាមរកយ៉ាងណាក៏មិនឃើញ តាមពិតកូនដេកស្ល-ា./ប់នៅក្នុងបន្ទប់ដេក សល់តែឆ្អឹង
សារព័ត៌មានរបស់កូរ៉េខាងត្បូង បានរាយការណ៍ពីករណីមួយ ដោយមានបុរសជាឪពុកម្នាក់បានបាត់កូនប្រុស ខំទៅប្តឹងប៉ូលិសឱ្យជួយតាមរក តែក្រោយមក ៤ ឆ្នាំ ទើបដឹងថាកូនដេកស្លាប់នៅក្នុងបន្ទប់ដេកតែឯងសល់តែឆ្អឹង។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងកាលពីឆ្នាំ ២០១៩ កន្លងទៅ ដោយបុរសជាឪពុកបានជឿថាកូនប្រុសរបស់លោក បានបាត់ខ្លួនពីផ្ទះ ហើយក៏បានទៅប្តឹងប៉ូលិសឱ្យតាមរក តែរកយ៉ាងណាក៏មិនឃើញ។ ក្រោយមកនៅក្នុងឆ្នាំ ២០២៣ ក៏មានញាតិមិត្តមកលេងផ្ទះ ហើយក៏បានទៅបើកទ្វារបន្ទប់ដេករបស់កូនប្រុសនោះ ក៏ស្រាប់តែឃើញមានឆ្អឹងរបស់មនុស្សនៅក្នុងនោះ ទើបឆោឡោឱ្យប៉ូលិសមកត្រួតពិនិត្យ ក៏ដឹងថាតាមពិតគឺជាឆ្អឹងរបស់កូនប្រុសដែលសម្លាប់ខ្លួនស្លាប់នៅក្នុងបន្ទប់ដេក។
យ៉ាងណាមិញ ឪពុកត្រូវបានតុលាការហៅទៅពិចារណាក្តី ដោយចោទថាបុរសជាឪពុកដឹងថាកូនស្លាប់ប៉ុន្តែមិនអើពើ ប៉ុន្តែបុរសនេះបានប្រកែកដាច់ខាតថាខ្លួនមិនដឹងថាកូនស្លាប់នោះទេ ព្រោះមិនដែលចូលទៅក្នុងបន្ទប់របស់គេសោះ ដោយឡែកចុងក្រោយ ចៅក្រមបានសម្រេចថាបុរសជាឪពុកមិនមានកំហុស ព្រោះមិនមានភស្តុតាងគ្រប់គ្រាន់៕
ប្រភព៖ Sanook